Showing posts with label Knowledge Fruit. Show all posts
Showing posts with label Knowledge Fruit. Show all posts
អាហារ ៥ ប្រភេទ ដែលធ្វើឲ្យក្មេងកាន់តែឆ្លាត
មានអាហារ ៥ ប្រភេទដែលអាចជួយឲ្យកូនៗលោកអ្នកមានប្រាជ្ញាកាន់តែវាងវៃ ហើយអាហារទាំងនេះក្មេងៗក៏ចូលចិត្ត ហើយក៏មិនពិបាករកដែរ គឺរួមមានៈ
១. ត្រីសូឡូម៉ង់
២. ដំឡូងជ្វា
៣. ស៊ុត
៤. ផ្លែ ស្ត្រប៊ឺរី (STRAWBERRIES) និងផ្លែ BLUEBERRIES
៥. សណ្ដែកខៀវ
ប្រភពពីeveryday.com.kh
ពពួកមើម, ផ្លែឈើគួរឲ្យកុមារទទួលទានទាំងសំបក
ចូរឲ្យកូនអ្នកទទួលទានពពួកផ្លែឈើ, មើម ខាងក្រោមនេះទាំងសំបក នឹងរក្សាបានសារជាតិជីវជាតិរបស់នៅដូចដើម ។ ១- ដំឡូងជ្វា ។ មាតាទាំងឡាយច្រើនមានទម្លាប់បកសំបកដំឡូងចេញ មុនឲ្យកូនទទួលទានដោយមិនដឹងថា ស្រទាប់សំបកស្តើងនេះជាកន្លែងប្រមូលផ្តុំច្រើនសារជាតិជីវជាតិ ដូចជាៈ វីតាមីន C, ប៉ូតាស្យូម និង មេតាការ៉ូតេន ជួយទប់ស្កាត់ងងឹតភ្នែក, បង្កើនប្រព័ន្ធអង្គបដិបក្ខឲ្យកុមារ ។
២- ការ៉ុត ។ នឹងជាការខាតបង់ផលប្រយោជន៍ ប្រសិនចិតសំបកការ៉ុតចេញ ព្រោះសារជាំតិប្រឆាំងអុកស៊ីតកម្មទាំងអស់របស់ការ៉ុត សុទ្ធតែស្ថិតនៅស្រទាប់សំបកនេះ ។ ជាងនេះទៀត សំបកការ៉ុត ក៏ផ្ទុកច្រើនជាតិស្ករ និង វីតាមីន C, D, E, ក្រុមវីតាមីន B និង ពិសេសគឺ ការ៉ូតេន ។
៣- ទំពាំងបាយជូរ ។ ក្នុងសំបកផ្លែទំពាំងបាយជូរមានសារជាតិ resveratrol យ៉ាងច្រើន មានប្រសិទ្ធភាពក្នុងការប្រឆាំងបាក់តេរី, ប្រឆាំងផ្សិត និងឆ្លងមេរោគនៅកុមារ ។ ក្រៅពីនេះ វានៅមានឥទ្ធិពលបន្ថយកម្រិតទ្រីគ្លីសេរីដ និង កូឡេស្តេរ៉ូលក្នុងឈាម, រារាំងពន្លកជំងឺមហារីក ។
៤- ត្រសក់ ។ សំបកត្រសក់សម្បូរវីតាមីន និងសារជាតិរ៉ែ ។ វាមានប្រសិទ្ធភាពក្នុងការសម្រួលបត់ជើងតូច, បន្ថយហើម និង រលាកឲ្យកុមារ ។
៥- ផ្លែប៉ោម ។ សំបកប៉ោមសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មធម្មជាតិ មានស្រិទ្ធភាពបន្ថយរលាកផ្លូវរំលាយអាហារ និងផ្ទុកច្រើនសារជាតិគីមីចម្រុះមានឈ្មោះ flavanoid ។ សារជាតិទាំងអស់នេះ សុទ្ធតែល្អសម្រាប់បេះដូង, សំបកប៉ោមផ្ទុក flavanoid ច្រើនជាង ៦ ដង សាច់របស់វា ហើយបរិមាណសារជាតិប្រឆាំងអុកស៊ីតកម្មកម្ចាត់ខ្ពស់ជាងដែរ ។
៦- ក្រូចឃ្វិច ។ មាតាអាចចិតស្រទាប់សំបកក្រូចស្តើងខាងក្រៅ ទុកផ្នែកក្រាស់ឲ្យកូនទទួលទាន ។ ផ្នែកនេះសម្បូរសារជាតិសរសៃ មានប្រសិទ្ធភាពបង្ការរលាកថ្លើម, កម្ចាត់ជាតិពុល និងរំលាយស្លេសយ៉ាងប្រសិទ្ធភាព ពេលកុមារកើតផ្តាសាយ ។ ឬ មាតាច្រចាប់ជាតិប្រេងពីសំបកដាក់ចូលទឹកក្តៅឲ្យកូនឆ្ពុងច្រមុះ គឺប្រសិទ្ធភាពបំផុត ។
៧- ប៉េងប៉ោះ ។ ប្រសិនកុមារកើតផ្តាសាយ នោះចូរឲ្យកូនទទួលទានប៉េងប៉ោះទាំងសំបក ។ សារជាតិ lycopene ក្នុងសំបកប៉េងប៉ោះ មានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មខ្លាំង អាចលើកកម្ពស់សមត្ថភាពអង្គបដិបក្ខរបស់សរីរាង្គ, បង្ការប្រឆាំងមហារីក, សរសៃឈាមបេះដូង ។ ក្រៅពីនេះ សំបកប៉េងប៉ោះនៅជំនួយការពារសុខភាពយ៉ាងល្អ ក្នុងរដូវត្រជាក់ ៕
ប្រភពពីksn-news.com
កង្វះជាតិដែកធ្វើឲ្យកូនតូចស្លេកស្លាំង
កង្វះជាតិដែកក្នុងវ័យទារក នឹងជះឥទ្ធិពលដល់ការវិវឌ្ឍន៍ផែ្នករាងកាយ ការប្រព្រឹត្តិ និងចិត្តគំនិតរបស់កូន ថែមទាំងឈានទៅរកជំងឺស្លេកស្លាំងទៀតផង ។ អ្នកជំនាញបានណែនាំវិធីជួយឲ្យកូន បានទទួលជាតិដែកពីអាហារបានគ្រប់គ្រាន់ដូចខាងក្រោម ..... ។
- មិនគួរបណ្ដោយឲ្យកូនបៅទឹកដោះគោ ក្នុងបរិមាណច្រើនលើសភាពចាំបាច់នោះទេ គួរឲ្យកូនបៅទឹកដោះគោប្រមាណ ១៦-២៤ លេខ ក្នុងមួយថ្ងៃប៉ុណ្ណោះ ។
- ឲ្យកូនទទួលទានអាហារដែលសម្បូរដោយជាតិដែក យ៉ាងគ្រប់គ្រាន់ដូចជា សាច់ត្រី សាច់សត្វ សណ្ដែក និងតៅហ៊ូ ។
- ឲ្យកូនមានឱកាសទទួលទានចំណីអាហារ ដែលបង្កើនជាតិដែក ។
- ឲ្យកូនបានទទួលទានធញ្ញហារ ដែលមានការបង្កើនជាតិដែក ៕
- មិនគួរបណ្ដោយឲ្យកូនបៅទឹកដោះគោ ក្នុងបរិមាណច្រើនលើសភាពចាំបាច់នោះទេ គួរឲ្យកូនបៅទឹកដោះគោប្រមាណ ១៦-២៤ លេខ ក្នុងមួយថ្ងៃប៉ុណ្ណោះ ។
- ឲ្យកូនទទួលទានអាហារដែលសម្បូរដោយជាតិដែក យ៉ាងគ្រប់គ្រាន់ដូចជា សាច់ត្រី សាច់សត្វ សណ្ដែក និងតៅហ៊ូ ។
- ឲ្យកូនមានឱកាសទទួលទានចំណីអាហារ ដែលបង្កើនជាតិដែក ។
- ឲ្យកូនបានទទួលទានធញ្ញហារ ដែលមានការបង្កើនជាតិដែក ៕
ប្រភពពីwww.cen.com.kh
ទឹកប៉េងប៉ោះប្រឆាំងនឹងជំងឺពុកឆ្អឹង
សុខភាព៖ ពួកអ្នកវិទ្យាសាស្ត្រឱ្យដឹងថា ផឹកទឹកប៉េងប៉ោះ២កែវក្នុងជួយថ្ងៃជួយឱ្យឆ្អឹង រឹងមាំជាង និងអាចប្រឆាំងតបជំងឺពុក ឆ្អឹង … ។សារជាតិមានប្រសិទ្ធភាពដ៏ អស្ចារ្យនេះ គឺ Lycopene សម្បូរនៅក្នុងប៉េងប៉ោះ និងផ្លែឈើមួយចំនួនទៀត ។ ការស្រាវជ្រាវមុនៗនេះ ក៏បានបង្ហាញថា សារជាតិ lycopene មានឥទ្ធិពលបន្ថយ គ្រោះថ្នាក់កើតជំងឺមហារីកក្រពេញ ប្រូស្តាតនៅបុរស និងជំងឺសរសៃឈាម បេះដូង ។
ពួកអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យតូរ៉ុនតូ បានដំណើរការ ពិសោធន៍លើស្ត្រីអស់រដូវ៦០នាក់ មាន អាយុពី៥០ដល់៦០ឆ្នាំ ។ ស្ត្រីទាំងនេះ ត្រូវបានសំណូមពរ មិនទទួលទាន អាហារកែច្នៃ ពីប៉េងប៉ោះក្នុងរយៈពេល មួយខែ ។ លទ្ធផល គឺកម្រិត N-telopeptide ក្នុងឈាមរបស់ស្ត្រីទាំងនោះកើនជាង ប្រៀបនឹងមុននោះមួយខែ ។ ពួកអ្នកស្រាវជ្រាវចាត់ទុកថា កម្រិតសារជាតិ N-telopeptide ក្នុងឈាមកើនខ្ពស់ពេលឆ្អឹងខ្សោយ និង ស្រួយ ។
បន្ទាប់ពីនោះ ពួកអ្នកវិទ្យាសាស្ត្រ បានសំណូមពរស្ត្រីខាងលើមួយចំនួន ទទួលទានថ្នាំមានផ្ទុក៣៥មិល្លីក្រាម lycopene មួយគ្រាប់ក្នុងមួយថ្ងៃ ប្រហាក់ប្រហែល ទឹកប៉េងប៉ោះ២កែវ ហើយស្ត្រីមួយចំនួនទៀត ត្រូវបានឱ្យលេបថ្នាំស្រដៀងគ្នា តែពុំមានផ្ទុកសារជាតិ lycopene ។ ក្រោយពេលដំណើរការ ពិសោធន៍ក្នុងរយៈពេល៤ខែ ពួកអ្នក វិទ្យាសាស្ត្រសង្កេតឃើញថា បរិមាណ N-telopeptide ក្នុងឈាមសុទ្ធតែថយចុះ នៅស្ត្រីផឹកថ្នាំគ្រាប់មានសារជាតិlycopene ឬផឹកទឹកប៉េងប៉ោះ ។ ក្នុងពេល នោះ ឥទ្ធិពលនេះ ពុំលេចឡើងនៅស្ត្រី ផឹកថ្នាំគ្រាប់គ្មានផ្ទុកសារជាតិ lycop-ene ៕
ប្រភពពីkhmerangkor-news.com
ប្រភពពីkhmerangkor-news.com
ប៉ិកគួកមានប្រយោជន៍អ្វីខ្លះទៅ?
ប៉ិកគួកគឺជាប្រភេទមើមបន្លែសម្បូរជាតិអាមីដុងម្យ៉ាងដែលមានការ ដុះលូតលាស់យ៉ាងច្រើនក្នុងតំបន់អាមេរិកកណ្តាល, ភាគខាងត្បូងទ្វីបអាស៊ី, ការីបីន និងតំបន់អាមេរិកខាងត្បូង។ មើមរុក្ខជាតិប្រភេទនេះអាចញ៉ាំទាំងឆៅ និងឆ្អិន ព្រមទាំងមានរសជាតិផ្អែមទៀតផង។
អត្ថប្រយោជន៍ចំពោះសុខភាព
មើម ប៉ិកគួក ជាបន្លែដែលមានកាឡូរីទាបបំផុត ព្រោះ ១០០ក្រាមមានតែ ៣៥កាឡូរីទេ។ ទោះបីជាយ៉ាងណាក៏ដោយ
ជីវជាតិដ៏សំខាន់ និងច្រើនរបស់វាគឺ ជាតិសរសៃ និងអង់ទីអុកស៊ីដង ព្រមទាំងជាតិរ៉ៃ និងវីតាមីនមួយចំនួនតូចទៀត។
អត្ថប្រយោជន៍ចំពោះសុខភាព
មើម ប៉ិកគួក ជាបន្លែដែលមានកាឡូរីទាបបំផុត ព្រោះ ១០០ក្រាមមានតែ ៣៥កាឡូរីទេ។ ទោះបីជាយ៉ាងណាក៏ដោយ
ជីវជាតិដ៏សំខាន់ និងច្រើនរបស់វាគឺ ជាតិសរសៃ និងអង់ទីអុកស៊ីដង ព្រមទាំងជាតិរ៉ៃ និងវីតាមីនមួយចំនួនតូចទៀត។
វាគឺជាប្រភពនៃជាតិសរសៃ និងសារធាតុ Oligofructose Inulin ដែលជាជាតិសរសៃរលាយដ៏ល្អបំផុត។ មើមប៉ិកគួក
ផ្តល់បានជាតិសរសៃ ៤,៩មីលីក្រាម ឬស្មើនឹង ១៣%នៃជាតិសរសៃ។ សារធាតុ Inulin មានចំនួនកាឡូរីសូន្យ, ជាកា
បូអ៊ីដ្រាតមានរសជាតិផ្អែម និងមិនមានការបំបែកអ្វីឡើយក្នុងរាងកាយ ដូច្នេះហើយទើបមើមប៉េកគួកជាអាហារ
សម្រនដ៏ផ្អែមល្អចំពោះអ្នកជំងឺ ទឹកនោមផ្អែម និងអ្នកតមអាហារ។
វាគឺជាប្រភពនៃជាតិសរសៃ និងសារធាតុ Oligofructose Inulin ដែលជាជាតិសរសៃរលាយដ៏ល្អបំផុត។ មើមប៉ិកគួក
ផ្តល់បានជាតិសរសៃ ៤,៩មីលីក្រាម ឬស្មើនឹង ១៣%នៃជាតិសរសៃ។ សារធាតុ Inulin មានចំនួនកាឡូរីសូន្យ, ជាកា
បូអ៊ីដ្រាតមានរសជាតិផ្អែម និងមិនមានការបំបែកអ្វីឡើយក្នុងរាងកាយ ដូច្នេះហើយទើបមើមប៉េកគួកជាអាហារ
សម្រនដ៏ផ្អែមល្អចំពោះអ្នកជំងឺ ទឹកនោមផ្អែម និងអ្នកតមអាហារ។
នៅក្នុងមើមប៉េកគួកផ្ទុកទៅដោយវីតាមីន C យ៉ាងច្រើន ព្រោះប៉ិកគួក ១០០ក្រាមផ្តល់ជាវីតាមីន C រហូតដល់ ២០,២មីលីក្រាម ឬស្មើនឹង ៣៤ភាគរយនៃតម្លៃទទួលរាល់ថ្ងៃ។ វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដែលរលាយក្នុងទឹកសម្រាប់ជួយការពាររាងកាយពី រ៉ាឌីកាល់សេរី ដូច្នេះហើយវាក៏ផ្តល់នូវការការពារពីជំងឺមហារីក, ការរលាក និងការក្អក និងផ្តាសាយដែលបង្កឡើងដោយវីរ៉ុសដែរ។
នៅក្នុងមើមប៉េកគួកផ្ទុកទៅដោយវីតាមីន C យ៉ាងច្រើន ព្រោះប៉ិកគួក ១០០ក្រាមផ្តល់ជាវីតាមីន C រហូតដល់ ២០,២មីលីក្រាម ឬស្មើនឹង ៣៤ភាគរយនៃតម្លៃទទួលរាល់ថ្ងៃ។ វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដែលរលាយក្នុងទឹកសម្រាប់ជួយការពាររាងកាយពី រ៉ាឌីកាល់សេរី ដូច្នេះហើយវាក៏ផ្តល់នូវការការពារពីជំងឺមហារីក, ការរលាក និងការក្អក និងផ្តាសាយដែលបង្កឡើងដោយវីរ៉ុសដែរ។
វាក៏ផ្ទុកទៅដោយចំនួនវីតាមីន Bកំផ្លេចមួយចំនួនតូចដែរដូចជា Folates, Riboflavin, Pyridoxine, Pantothenic Acid និង
Thiamin។ លើសពីនេះទៅទៀត វាផ្តល់អោយយើងនូវជាតិរ៉ែសំខាន់ៗសម្រាប់សុខភាពមួយចំនួនទៀតផងដូច ជា ម៉ា
ញ៉េស្យូម, ទងដែង, ដែក និងម៉ង់ហ្គាណែស៕
វាក៏ផ្ទុកទៅដោយចំនួនវីតាមីន Bកំផ្លេចមួយចំនួនតូចដែរដូចជា Folates, Riboflavin, Pyridoxine, Pantothenic Acid និង
Thiamin។ លើសពីនេះទៅទៀត វាផ្តល់អោយយើងនូវជាតិរ៉ែសំខាន់ៗសម្រាប់សុខភាពមួយចំនួនទៀតផងដូច ជា ម៉ា
ញ៉េស្យូម, ទងដែង, ដែក និងម៉ង់ហ្គាណែស៕
ប្រភព www.khmer-press.com
ទឹកម្រះល្អសម្រាប់អ្នកជំងឺមហារីកក្រពេញលំពែង
យោងតាមការស្រាវជ្រាវមួយ នាពេលថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្រអាមេរិកបានបញ្ជាក់ថា ផ្លែម្រះជួយទប់ស្កាត់ និងកំ
ទេច កោសិកាមហារីកក្រពេញលំពែង ។
ពួកអ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌលមហារីក CU និងសាលាវេជ្ជសាស្ត្រ និងឱសថសាស្ត្រ Skaggs នៅ Colorado
(អាមេរិក) បានរកឃើញថា ទឹកកៀបពីផ្លែម្រះ ជួយដំណើរការបំប្លែងគ្លុយកូស , កំហិតថាមពល ផ្គត់ផ្គង់ឲ្យកោសិកា មហារីកក្រពេញលំពែង និងកំទេចវា តែមិនធ្វើឲ្យមាន ផលប៉ះពាល់ដល់ ឥទ្ធិពលនៃកោសិកាធម្មតា នោះទេ ។
មហារីកក្រពេញលំពែង ជាប្រភេទមហារីកគ្រោះថ្នាក់បំផុតមួយ ,មានអត្រាបាត់បង់ជីវិតខ្ពស់ ដោយសារមិនងាយរក
ឃើញ ។ ដោយឡែកតែនៅអាមេរិក រាល់ឆ្នាំមានប្រមាណ ៥៤.២២០ ករណីកើតជំងឺត្រូវបានរកឃើញ និង៣៨.៤៦០ ករណីបាត់បង់ជីវិត ។
ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថា ក្រោយពេលឲ្យកណ្តុរ ប្រើទឹកម្រះ លទ្ធភាពរីកចម្រើន របស់កោសិកាមហា
រីក ក្រពេញលំពែង ថយចុះបាន ៦០ ភាគរយ ។ អត្រាក៏ប្រហាក់ប្រហែល ចំពោះកោសិកាមហារីក ក្រពេញលំពែង ត្រូវបានចិញ្ចឹមផ្សាំ ក្នុងចាន Petri (ចានចិញ្ចឹមផ្សាំបាក់តេរី) ក្នុងបន្ទប់ពិសោធន៍ ។
សាស្ត្រាចារ្យ Rajesh Agarwal ,បាននិយាយថា ពួកអ្នកស្រាវជ្រាវជាច្រើន កំពុងអភិវឌ្ឍន៍ប្រភេទថ្នាំថ្មីៗ ដើម្បីរារាំងលទ្ធ
ភាព ផ្គត់ផ្គង់ថាមពលឲ្យកោសិកាមហារីក ។ តែឥឡូវយើងបានមានស្រាប់ សារជាតិចម្រុះធម្មជាតិមួយ អាចធ្វើបាន
រឿងនោះ ។
តាមការស្រាវជ្រាវផ្សេងៗ មួយចំនួន បានបង្ហាញឲ្យដឹងថា ម្រះជាប្រភេទផ្លែសម្បូរវីតាមីន និងសារជាតិរ៉ែ ដូចជា០,៩
ភាគរយ ប្រូតេអ៊ីន ០,១ ភាគរយលីពីត , ០,២ ភាគរយ កាបូអ៊ីដ្រាត និងវីតាមីនផ្សេងៗ ជាច្រើនទៀត ដូចជាកាល់ស្យូម , ប៉ូតាស្បូម , ម៉ាញ៉េស្យូម , ដែក... ។
ម្រះមានប្រសិទ្ធភាពធ្វើឲ្យថយចំនួនបរិមាណស្ករក្នុងសរីរាង្គ , អាស្រ័យហេតុនោះត្រូវបានប្រើក្នុងការព្យាបាល ជំងឺ
ទឹកនោមផ្អែម ។ ម្រះនៅមានប្រសិទ្ធភាព រំញោចការទទួលទាន , ជំនួយមុខងាររំលាយអាហារ , ជួយថ្លើម , ជួយឲ្យ
បត់ជើងតូចស្រួល។ ពុំត្រឹមតែប៉ុណ្ណឹងទេ ម្រះនៅអាចប្រើជាម៉ាសបិទមុខព្យាបាលមុនយ៉ាងល្អ, ជួយបន្ថយបរិមាណ កូឡេស្តេរ៉ូល ក្នុងសរីរាង្គ ហេតុនេះ វាជាអាហារដ៏ មានប្រសិទ្ធភាព ដើម្បីស្រ្តីបញ្ចុះទម្ងន់ ៕
ប្រភព www.cen.com.kh
ខ្ទឹមស អាចសម្លាប់ ប៉ារ៉ាស៊ីត ក្នុងពោះវៀន
ពពួកប៉ារ៉ាស៊ីត អាចកើតមានច្រើនជាងអ្វីដែលមនុស្សភាគច្រើនបានដឹង។ វាមានប្រភេទខុសគ្នាជាច្រើន។ មនុស្សភាគច្រើនអាចមានពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា ...) នៅក្នុងពោះវៀនដោយមិនដឹងខ្លួន ជាពិសេសនៅតំបន់ដែលការរស់នៅគ្មានអនាម័យល្អ ឬការទទួលទានអាហារដែលកខ្វក់។
យើងអាចប្រើប្រាស់ថ្នាំដើម្បីសម្លាប់ពពួកប៉ារ៉ាស៊ីត ដែលមាននៅក្នុងពោះវៀនយើងបាន ប៉ុន្តែ ក្រៅពីថ្នាំ យើងក៏មានអ្វីផ្សេងដែលមិនមែនជាថ្នាំ ដើម្បីសម្លាប់ពួកប៉ារ៉ាស៊ីតទាំងនេះបានផងដែរ។ នៅពេលនេះ យើងនឹងនិយាយពីអត្ថប្រយោជន៏របស់ខ្ទឹមស។ ខ្ទឹមស គឺជាអ្នកប្រឆាំងនឹងវត្ថុអាក្រក់ៗ។ វីរុស ផ្សិត បាក់តេរី ប៉ារ៉ាស៊ីត និងជំងឺមហារីក ទាំងអស់ ស្អប់ខ្ទឹមសខ្លាំងណាស់។ វាជាឱសថដ៏អស្ចារ្យ និងល្អបំផុតក្នុងការសម្លាប់អ្វីៗដែលអាក្រក់ក្នុងរាងកាយ។ ខ្ទឹមស ក៏មានឥទ្ធិពលខ្លាំងណាស់សម្រាប់ពពួកសត្វជញ្ជក់ឈាមដូចជាមូស រុយ និងចៃផងដែរ៕
ប្រភពពីeveryday.com.kh
ប្រភពពីeveryday.com.kh
អានអត្ថបទដែលទាក់ទង៖
ទី១៖ គួរប្រយ័ត្នខ្ទឹមស គ្រោះថ្នាក់ដល់សុខភាពទី២៖ ទទួលទានមើមខ្ទឹមសកាត់បន្ថយមហារីកសួតបានពាក់កណ្តាល
ជាតិហឹរក្នុងម្ទេសអាចកាត់បន្ថយមហារីកពោះវៀន
ក្រុងឡុងដ៍ ៖ សារជាតិហឹរដែលមាននៅក្នុងសម្លការី អាចមានអត្ថប្រយោជន៍ជួយកាត់បន្ថយនូវអត្រាវិវត្តនៃការកើតជំងឺមហារីកពោះវៀនបាន។ នេះបើតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យដឹង។ ក្រុមអ្នកស្រាវជ្រាវបានយកសារជាតិគីមីធម្មជាតិឈ្មោះកាសេស៊ីន ដែលជាជាតិហឹររបស់ម្ទេសមកវិភាគរកឃើញថា វាមានសារៈសំខាន់ជួយកាត់បន្ថយការលូតលាស់នៃដុំសាច់មិនល្អក្នុងពោះវៀន។
ក្រុមអ្នកវិទ្យាសាស្ត្របានពិសោធលើសត្វកណ្ដុរដែលមានជំងឺនេះដោយប្រើជាតិហឹររបស់ម្ទេសនេះ និងរកឃើញថាពួកវាអាចរស់បានយូរប្រមាណជា ៣០ភាគរយ។
យោងតាមអត្ថបទស្រាវជ្រាវដែលបានចុះផ្សាយតាមព្រឹត្តិបត្រ The Journal of Clinical Investigation បានផ្តល់នូវអនុសាសន៍ថា អ្នកកើតជំងឺក្លននិងមហារីកពោះវៀនទាំងឡាយ គួរតែសាកល្បងទទួលម្ហូបអាហារដែលមានសារជាតិហឹរប្រភេទកាសេស៊ីន (Capsaicin) ដែលជាជាតិហឹររបស់ម្ទេសនោះ ព្រោះវាអាចជួយកាត់បន្ថយការវិវត្តនៃជំងឺមហារីកពោះវៀន៕
ប្រភពពីkhmerangkor-news.com
ប្រភពពីkhmerangkor-news.com
ផ្លែត្របែកមានប្រយោជន៍ក្នុងការបង្ការជំងឺមហារីក
អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយរបស់ផ្លែត្របែកគឺវាមានសមត្ថភាពក្នុងការទប់ស្កាត់ការលូតលាស់ និងរីករាល
ដាលរបស់កោសិការមហារីក។ មានការសិក្សាមួយចំនួនដែលបានធ្វើក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះទៅលើឥទ្ធិពល
របស់ផ្លែត្របែកចំពោះជំងឺមហារីកក្រពេញប្រូស្តាតមហារីកសុដន់និងមហារីកមាត់។ប្រេងស្លឹកត្របែកគឺជាសារធាតុ
ប្រឆាំងនឹងការលូតលាស់ដ៏ជោគជ័យអស្ចារ្យមួយប្រភេទ ហើយវាពិតជាមានប្រសិទ្ធភាពជាងថ្នាំទំនើបៗមួយចំនួន
ទៅទៀតក្នុងការកាត់បន្ថយការលូតលាស់របស់ជំងឺមហារីក។
ផ្លែត្របែកក៏សម្បូរទៅដោយសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយប្រភេទសម្រាប់កាត់បន្ថយការ
ប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត។ អង់ទីអុកស៊ីដង់ដូចគ្នាមួយនេះក៏បានបង្ហាញថាទៅជួយទប់ស្កាត់កោសិការ
មហារីកសុដន់ដែរ។ជាចុងក្រោយ វីតាមីន C ពីធម្មជាតិរបស់ផ្លែត្របែក ដែលមានខ្ពស់ជាងវីតាមីន C ក្នុងផ្លែក្រូចរហូត
៤ដងនោះបានផ្តល់នូវសារធាតុអង់ទីអុកស៊ីដង់សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លា។ អង់ទីអុកស៊ីដង់គឺជា
ភ្នាក់ងារការពាររាងកាយដ៏សំខាន់ក្នុងការទប់ស្កាត់ការលូតលាស់របស់រ៉ាឌីកាលសេរីក្នុងរាងកាយដែលវាជាមូលហេតុ
ដ៏សំខាន់មួយនៃជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺមហារីក និងជំងឺបេះដូងជាដើម។ ដូច្នេះហើយចូរបញ្ចូលផ្លែត្របែកជា
របបអាហាររបស់អ្នកដើម្បីអាចទទួលបាននូវសុខភាពល្អ និងគ្មានជំងឺមហារីក។
ប្រភព www.health.com.kh
ទទួលទានផ្លែឈើកំប៉ុងជារឿយៗបង្កើនហានិភ័យស្លាប់មុនអាយុ
លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយចុះផ្សាយក្នុងព្រឹត្តិបត្រ Journal of Epidemiology & Community Health បានបង្ហាញថា ការទទួលទានផ្លែឈើកំប៉ុងជារឿយៗជាប់ទាក់ទងនឹងការជំរុញឱ្យឆាប់ ស្លាប់មុនអាយុ ។ ការសិក្សាដែលបានពិសោធលើមនុស្សពេញវ័យនៅចក្រភពអង់គ្លេសចំនួន៦៥ ពាន់នាក់រយៈពេល៧ឆ្នាំបានរកឃើញថា ក្រុមដែលទទួលទានផ្លែឈើកំប៉ុងយ៉ាងហោចណាស់២-៣ដងក្នុងមួយថ្ងៃ ប្រឈមនឹងហានិភ័យឆាប់ស្លាប់មុនអាយុលើ១៧ភាគរយ ធៀបទៅនឹងក្រុមដែលទទួលទានផ្លែឈើក្រៀម(ដំណាប់)ដែលប្រឈមត្រឹម ក្រោម១០ភាគរយ ។ ផ្លែឈើកំប៉ុងត្រូវគេដឹងថា ផ្ទុកទៅដោយទឹកស្ករហ្វ្រាក់តូស (fructose)ក្នុងកម្រិតមួយយ៉ាងខ្ពស់ ។ លទ្ធផលនៃការសិក្សាមុនៗបានបង្ហាញថា បុគ្គលដែលទទួលទានបណ្តាអាហារមានស្ករប្រភេទនេះរាល់ថ្ងៃអាចបណ្ដាល ឱ្យលើសឈាម លើសខ្លាញ់កូឡេស្តេរ៉ូល ធាត់ដុះពោះលើសទម្ងន់និងរេស៊ីស្តង់អាំងស៊ុយលីន ។ ទោះជាយ៉ាងនេះក្តីលោក Simon Capewell សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ University of Liverpool បានថ្លែងថា ៖ « ភស្តុតាងដែលបង្ហាញថា ទទួលទានស្ករហ្វ្រាក់តូសច្រើនផ្តល់គ្រោះថ្នាក់ចំពោះសុខភាពគឺ ហាក់ដូចជាមានទម្ងន់ជាងភស្តុតាងនៃគ្រោះថ្នាក់ពីសារធាតុគីមី BPA ដែលគេដាក់ក្នុងកំប៉ុង»។ លោកបន្តថា ៖«ដរាបណា គ្មានការបន្ថែមស្ករ នោះផ្លែឈើកំប៉ុងនឹងពិតជាផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព»៕ ប្រភព www.kohsantepheapdaily.com.kh
គុណសម្បត្តិនៃការទទួលទានផ្លែព្រីង
ព្រីង គឺជារុក្ខជាតិមួយប្រភេទដែលមានដើមធំនិងមានអាយុកាលរស់នៅវែង។ ជាពិសេសនោះ គឺថាដើមព្រីងគឺជា
ដើមឈើម្យ៉ាងដែលមានផ្លែយ៉ាងច្រើនសន្ធឹកសន្ធាប់ស្អេកស្កាស់ថែមទៀតផង។ តើការទទួលទានផ្លែព្រីងមានផល
ប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់អ្នក? គឺនៅក្នុងផ្លែព្រីងមានផ្ទុកនូវសារធាតុក៏ដូចជាវីតាមីនជាច្រើនប្រភេទដូច
ជាវីតាមីនA , B3, B5, B2, B6 និងវីតាមីន Cជាច្រើន។ ចំណែកសារធាតុមួយចំនួនដែលមាននៅក្នុងផ្លែព្រីងនោះមាន
ដូចជាកាល់ស្យូម ជាតិផូស្វ័រ ជាតិសូដ្យូម និងជាតិប៉ូតាស្យូមជាដើម។ការទទួលទានផ្លែព្រីងបានធ្វើឱ្យអ្នកមានសុខ
ភាពរឹងមាំដូចជា៖
- ផ្លែព្រីងមានតួនាទីក្នុងការជួយសម្រួលដល់ការរំលាយអាហាររបស់អ្នក និងជាពិសេសមានមុខងារជួយព្យាបាល
ជម្ងឺឈឺក្រពះថែមទៀតផង។
- ការទទួលទានផ្លែព្រីងអាចការពារអ្នកឱ្យមានសុខភាពថ្លើមល្អនិងជួយព្យាបាលនូវរោគគាំងបេះដូងបានមួយកំរិត
ថែមទៀត។
- អាចជួយព្យាបាលជម្ងឺរាគរុសបានយ៉ាងឆាប់រហ័ស និងមានតួនាទីលាយសម្អាតឈាមក្នុងខ្លួនរបស់អ្នកថែមទៀត
ផង។
- អាចជួយព្យាបាលនៅជម្ងឺបេះដូង និងធ្វើឱ្យអ្នកមានកម្លាំងខ្លាំងក្លាល្អ ព្រមទាំងអាចព្យាបាលជម្ងឺទឹកនោមផ្អែមទៀត
ផង។ តើអ្នកមានចំណូលចិត្តក្នុងការទទួលទានផ្លែព្រីងជាញឹកញាប់ដែរឬទេ?បើចង់បានសុខភាពល្អអ្នកគួរទទួល
ទានផ្លែព្រីងឱ្យបានច្រើនជាការល្អសម្រាប់សុខភាពរបស់អ្នក។
ប្រភព www.vayofm.com
ផ្លែឈើ៤ប្រភេទជាឱសថ សម្រាប់អ្នកឈឺក្រពះ
ផ្លែឈើហាក់ដូចជាអាហារមិនអាចខ្វះ ក្នុងរបបទទួលទានប្រចាំថ្ងៃ តែពេលឈឺក្រពះ អ្នកបានចេះប្រើប្រាស់ផ្លែឈើប្រភេទណា ដើម្បីមានប្រយោជន៍សម្រាប់ជំងឺនេះ ឬនៅ ?
១.ផ្លែប៉ោម
ផ្លែប៉ោមជាប្រភេទផ្លែឈើពោរពេញដោយជីវជាតិ មានប្រសិទ្ធភាពរុញថយក្រោយការរីកចម្រើនរបស់បាក់តេរីគ្រោះថ្នាក់ នៅក្នុងពោះវៀន ។ ប៉ុន្តែ គួរទទួលទានប៉ោមតែ១ផ្លែក្នុង១ថ្ងៃ, ទទួលទានច្រើនពេក នឹងធ្វើឲ្យទល់ខ្យល់, ឥទ្ធិពលបញ្ច្រាស់ ។
២.ផ្លែដូង
ទឹកដូងត្រូវបានរៀបលំដាប់ទី២ ក្នុងក្រុមសារជាតិរាវបរិសុទ្ធ បន្ទាប់ពីទឹកស្អាត ។ ទឹកដូងជួយបន្ថយបញ្ហាអំពីផ្លូវម៉ូត និងកំទេចបាក់តេរីផ្លូវពោះវៀន ៕
៣.ផ្លែចេក
ផ្ទុយនឹងការភាន់ច្រឡំរបស់មនុស្សជាច្រើន, ការពិតចេកជាផ្លែឈើ១ដ៏ល្អសម្រាប់អ្នកកើតជំងឺអំពីផ្លូវពោះវៀន ព្រោះងាយរំលាយបំផុត ។ អ្នកជំនាញការជីវជាតិចាត់ទុកថា ទទួលទានចេក១ផ្លែក្នុង១ថ្ងៃ នឹងជួយបង្កើន “ថាមពល” សម្រាប់ប្រព័ន្ធរំលាយអាហារ ។ នៅប្រទេសមួយចំនួនដូចជាៈ ឥណ្ឌា រូបមន្តធ្វើនំប៉័ងនៅផ្ទះ សុទ្ធតែមានបន្ថែមចេក ។
៤.ផ្លែល្ហុង
ទទួលទានល្ហុងទុំជាប្រចាំមានប្រសិទ្ធភាពរំញោចប្រព័ន្ធរំលាយអាហារ, បន្ថយរោគសញ្ញាពិបាករលាយ ឬ ព្យាបាលទល់លាមកប្រសិទ្ធភាព ។ អង់ហ្ស៊ីម Papain និង Chymopapair ក្នុងល្ហុងស្រូបយកលឿនប្រូតេអ៊ីន ជួយឲ្យក្រពះធូរស្រាលដោយវិធីជំរុញការបង្កើតអាស៊ីតល្អ ។
ប្រភពពីeveryday.com.kh
ប្រភពពីeveryday.com.kh
ទទួលទានផ្លែស្ត្រប៊ឺរីជួយបន្ទាបសម្ពាធឈាមបាន
សុខភាព ៖ ថ្មីៗនេះ នៅក្នុងការធ្វើតេស្តមួួយនៅ មហាវិទ្យាល័យរដ្ឋហ្លរីដា(florida State University) ស្ត្រីអស់រដូវចំនួន ៦០នាក់ ដែលមានសម្ពាធឈាមពីធម្មតាទោខ្ពស់ ត្រូវបានគេឲ្យទទួលទានផ្លែស្ត្រប៊ឺរីក្លាស្លេ ឬថ្នាំបំភាន់មួួយគ្រាប់ម្ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេលប្រាំបីសប្ដាហ៏ ។
សម្ពាធឈាមរបស់ពួកគេនៅ មុននឹងក្រោយពេលធ្វើតេស្ដ នឹងត្រូវយកមកធ្វើការប្រៀបធៀប ។ ស្ត្រីនៅក្នុងការសិក្សានោះមាន សម្ពាធឈាមច្រើនជាង ១៣០/៨៥ ប៉ុន្តែតិចជាង ១៦០ ។ សម្ពាធឈាមខ្ពស់តែងតែ កើតមានឡើងបន្ទាប់ពីការអស់រដូវ ដែលនេះអាចដោយសារ ការប្រែប្រួល អ័រម៉ូននិង ការឡើងទម្ងន់ ៕
ប្រភពពីkhmerangkor-news.com
Subscribe to:
Posts (Atom)












