Showing posts with label Knowledge Plant. Show all posts
Showing posts with label Knowledge Plant. Show all posts
ផ្កាឡេវអាវឬផ្កាទុំហូ៑ព្យាបាល ក្អក រលាងទងសួត ហឺត ត្រជាក់ថ្លើម រាកមួលសំបោរ បិតបូស ឈឺឆ្អឹងឆ្អែង ឈឺចុកពេញខ្លួន
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិស្មៅកំពស់ពី ៣០-៨០សម ដើមឈររាង៤ជ្រុង បែកមែក ពណ៌ស្វាយមានរោម។
ស្លឹកៈ ដុះទល់ទងរាងពងក្រពោះ ស្រួចចុងមានរោម ពីក្រោមពណ៌ស។
ផ្កាៈ មានកូនស្លឹកពីរទ្រផ្កា រាងមូល មានពណ៌ស្វាយក្រហម ស ក្រហមភាវ ក្នុផ្កាមានគ្រាប់។
កន្លែងដាំដុះ : គេដាំលំអសួនច្បារ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
រសជាតិៈ ចត់ ផ្អែមឡែមៗ។
សារធាតុគីមីៈ មានជាតិ alkaloid trigonellin
ការព្យាបាលៈ ក្អក រលាងទងសួត ហឺត ត្រជាក់ថ្លើម រាកមួលសំបោរ បិតបូស ឈឺឆ្អឹងឆ្អែង ឈឺចុកពេញខ្លួនពេល
ឆ្លងទន្លេ (ដាំទឹកងូត)។
កំរិតនិងរបៀបប្រើៈ ផ្កាចំនូន ៥ក្រាមជាមួយសំណកសត្វរៃ ៣ក្រាម និងហ្គិចហួយ ២ក្រាមដាំទឹកអោយកូនក្មេង
យំយប់ផឹក។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦
ផ្កាស្បៃរឿងព្យាបាល ក្អកមាន់ ជំងឺភ្នែក ដំបៅ បូស ឬសដូងបាត បន្សុន្ធឈាម ឈឺត្រចៀក ប្រឆាំងមេរោគ និងរោគផ្សិត
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិស្មៅកំពស់ ០,៥ ទៅ ១ម៉ែត្រ ស្លឹកស្និតសេសគូ ទល់ទងគ្នា កូនស្លឹកមានកំពស់ ០,៥
ទៅ ១,៥ សង់ទីម៉ែត្រ ទទឹងនិង ១,៥ ទៅ ៥ សង់ទីម៉ែត្រ បណ្តោយ។ ផ្កាពណ៌លឿងឬ ពណ៌ទឹកក្រូចមានចំនួនច្រើន
ឯកភេទរាងជាកូនថាសតូចមួយផ្នែកកណ្តាលនៃកញ្ចុំផ្ការាងជាបំពង់។
កន្លែងដាំដុះ : គេដាំនៅកម្ពុជាសំរាប់លំអ។ វាដុះនៅតំបន់ដែលមានធាតុអាកាសក្តៅល្មម និងត្រជាក់ល្មមនៅកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ស្លឹកនិងផ្កា។
សារធាតុផ្សំៈ ប្រេងក្រអូប, Pyrethrin និង Carotenoids ។ ផ្កាផ្តល់អោយនូវលក័្ខពណ៌លឿង។
ការព្យាបាលៈ ផ្កាវាគេឆុងទឹកផឹកសំរាប់ព្យាបាលក្អកមាន់ ហើយក៏បានយកទៅព្យាបាលជំងឺភ្នែកនិងដំបៅផងដែរ។
ទឹកច្របាច់ពូតចេញពីផ្កាប្រើសំរាប់ព្យាបាលបូស ឬសដូងបាត និងបន្សុន្ធឈាម។ ស្លឹកវាបុកបិត ព្យាបាលបូសទ្រនិច
និងពិស។ ទឹកពូតពីស្លឹកព្យាបាលឈឺត្រចៀក។ ទឹកចំរាញ់ចេញពីផ្កាមានប្រសិទ្ទភាព ប្រឆាំងមេរោគ និងរោគផ្សិត។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦
ភ្លាំងឬភ្លីងភ្លាំងសំរាប់ធ្វើអោយ ញ៉ាំបាយបាន ព្យាបាលពស់ចឹក
លក្ខណះរុក្ខជាតិៈ ជាប្រភេទឈើតូច មានកំពស់ពី ២ទៅ៦ ម៉ែត្រ។ ផ្លែអាចញ៉ាំបាន។ មែកនិងឬសកិនជាម្សៅ
សំរាប់ធ្វើមេដំបែ ផលិតស្រាអង្ករ អោយមានខ្លិនក្រអូប និងបង្កើនទិន្នផល។
កន្លែងដាំដុះ : ដុះក្នុងដីទំនាបពេញប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ស្លឹក ។
ការព្យាបាលៈ ឆុងទឹកផឹក ម៉្សៅស្លឹកស្ងួត ចំពោះស្រ្តីទើបឆ្លងទន្លេ អោយញ៉ាំបាយបាន ដើមព្យាបាលពស់ចឹក។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦
ម្អមដីផ្សំធ្វើជាថ្នាំចុកកន្រ្ទាក់សាច់ដុំ ថ្នាំថែស្បែកមុខ រំងាប់មេរោគ ដើរខ្យល់
លក្ខណះរុក្ខជាតិៈ ជាតិណជាតិ មានក្លិនក្រអូបប្រហើរ រស់បាន១ឆ្នាំ ដំកន្លែងដីខ្សាច់ វាលស្រែ និងមានត់ទន្លេ។ ឬសវារាងឆ្មារស្រួចចាក់ចូលទៅក្នុងដី។ ផ្កាវាតូចៗពណ៌ស្វាយ។ ដើមខ្ចីៗ ប្រើជាគ្រឿងម្ហូបខ្មែរ ជាពិសេសសម្លរ។ កន្លែងដាំដុះ : ដុះនៅដីខ្សាច់ សើម ឬ ស្ងួត ក្នុងប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ មែក និងស្លឹក ។
សមាសធាតុគីមីៈ ប្រេងក្រអូប ។
ការព្យាបាលៈ តាមក្បូនឱសថបូរាណខ្មែរ ដើមនិងស្លឹកគេផ្សំជាថ្នាំចុកកន្រ្តាក់សាច់ដុំ។ ប្រើផ្នេកខាងក្រៅដើម និង
ស្លឹក លាយជាមួយផេះឈើ និងអំបិល បង្កើតបានជាថ្នាំថែស្បែកមុខ។ វាក៏មានលក្ខណះសំអាតរំងាប់មេរោគ និង
ដើរខ្យល់ផងដែរ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦
ម្រុមព្យាបាលរដូវមិនទៀង លើសឈាម ស្ពឹកស្រពន់ ជួយបង្កើនទឹកកាម បំបាត់ការភ្លឹចភ្លាំង ហើម ក្អកស្ងួត
លក្ខណះរុក្ខជាតិៈ ជាព្រឹក្សខ្នាតមធ្យម សំបកដើមប្រេះៗកាត់ទទឹង។ ស្លឹកស្និត៣ត្រួត កូនស្លឹកទល់ទងគ្នា រង្គោះ
ជ្រុះនៅរដូវប្រាំង រាងមូលទ្រវែង ឬរាងពងក្រពើ។ ផ្កាពណ៌ស ស្ថិតក្នុងចង្កោ កួរដ៏ធំ។ ផ្លែជាកួរ វែងរាងគន្លាក់ៗ។
គ្រាប់រាង៣មុំ សណ្ឋានជាបន្ទះដូចក្រដាសឬ ស្លាប។
កន្លែងដាំដុះ : ដុះឯងៗ ឬដាំជាចំការសំរាប់ធ្វើបន្លែ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
ការព្យាបាលៈ រដូវមិនទៀង លើសឈាម ស្ពឹកស្រពន់ ជួយបង្កើនទឹកកាម បំបាត់ការភ្លឹចភ្លាំងហើម ក្អកស្ងួត។
កំរិតនិងរបៀបប្រើ
- ឬស ស្ងោរជាមួយសំបក ពី ១០០ទៅ២០០ មីលីលីត្រ សំរាប់រដូវមិនទៀង។
- ឬស ឬ សំបក បុកអោយម៉ត់ សំរាប់បំពោកលើកន្លែង ហើម និងកន្លែងស្ពឹក ស្រពន់។
- ស្លឹក ផ្កា ផ្លែ ប្រើជាបន្លែ សំរាប់ជំនួយកំលាំង។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦
ម្រះព្រៅជាថ្នាំធ្វើអោយសំរាលកូនស្រួល ធ្វើអោយឈាមរត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម អាហារមិនរលាយ មិនឆ្ងាញ់អាហារ
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិម្យ៉ាងដុះត្រង់មានកំពស់៣០ ទៅ ៦០សង់ទីម៉ែត្រ។ ស្លឹករាងទាលសង្ខាង ធំកណ្តាល
ទ្រវែង ជួនស្រួចចុង មានរោមខ្លីនៅផ្ទៃសងខាង។ ផ្កាតូចៗពណ៌ស្វាយជាចង្កោមកួរវែង។ ផ្លែមានគ្រាប់រឹងដែលមាន
រាងស្ទើរមូល ឬក៏រាងទាលសង្ខាងធំកណ្តាលមានពណ៌ប្រផះ។ គេដាំជាពិសេសសំរាប់យកគ្រាប់ដែលមានជាតិស្អិត
អន្ធិល ពេលត្រាំទឹកហើយវាផ្តល់នូវភេសជ្ជៈយ៉ាងស្រទន់។ ស្លឹកគេប្រើសំរាប់ជាគ្រឿងកាត់ក្លិនម្ហូប ហើយតែងមាន
លក់នៅទីផ្សារ។
កន្លែងដាំដុះ : គេដាំនៅតំបន់ក្តៅក្នុងប្រទេសកម្ពុជាសំរាប់ប្រើតាមគ្រួសារ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងគ្រាប់។
ការព្យាបាលៈ គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល។ ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាម
រត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម។ ក្រៅពីនេះនៅបាននាំយកមកព្យាបាលអាហារមិនរលាយ មិនឆ្ងាញ់អាហារ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦
រាជដាស ព្យាបាលវិលមុខ ងងិតមុខ ជំងឺថ្លើម កើតលឿង
លក្ខណះរុក្ខជាតិៈ ឈើតូចមានកំពស់ពី ១ទៅ២ម៉ែត្រ។ ស្លឹកមានរោមច្រើន រាងពងក្រពើ ទ្រវែងដុះឆ្លាស់ទងគ្នា ផ្កា
ពណ៌ឈូក។
កន្លែងដាំដុះ : ដុះពាសពេញប្រទេសកម្ពុជា ពិសេសដីទំនេរ។
ផ្នែកប្រើប្រាស់ៈ ឬស និង ផ្កា។
ការព្យាបាលៈ ឬស ព្យាបាលវិលមុខ ងងិតមុខ។ ផ្កាគេយកទៅព្យាបាលជំងឺថ្លើម កើតលឿងជាដើម។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
គុណប្រយោជន៍របស់ផ្កាកូលាប
ផ្កាកូលាបក្រៅពីអាចយកទៅជូនជាអំណោយដល់មនុស្សជាទីស្រលាញ់ហើយថែមទាំង មានប្រសិទ្ធិភាពខ្ពស់
ក្នុងការជួយថែទាំស្បែកឲ្យមានភាពស្រស់ថ្លាផូរផង់ថែមទៀត ផង ។ ហេតុនេះទើបមាន ផលិតផលថែរក្សាសំ
រស់ជាច្រើនត្រូវបានផ្សំឡើងពីផ្កា កូលាប ព្រោះវាជួយធ្វើអោយស្បែកភ្លឺថ្លា ស ទន់រលោង ។ ម្យ៉ាងវិញទៀតការ
ទទួលទាន ទឹកផ្កាកូលាប ក៏ផ្តល់នូវផលប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ៕
ប្រភព sethavydotcom
ស្មៅរំលត់ភ្លើង ព្យាបាលផ្កាសាយ គ្រុន រលាកទងសួត ឈឺបំពង់ក រលាកសួតស្រាល គ្រុនពោះវៀន រាកអាចម៏ រាកមូល រលាកដោះ រលាកពងស្វាស របួស បូស តាអក ពស់ចឹក រលាកសរសៃ ប្រសាទស្បែក ឈឺភ្នែកក្រហម ឈាមច្រមុះ ក្អកធ្លាក់ឈាម ឈឺទ្រូង ដុះសាច់បំពង់ក រលាកផ្លូវភេទ
លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅមានកំពស់ពី ៣០ទៅ៥០cm ពណ៌បៃតងចាស់។
ស្លឹកៈ ដើមនៅតូចស្លឹកដូចស្លឹកត្រចៀកក្រាញ់។ ដើមចាស់ចាស់ស្លឹកជាប់ដើម ដូចស្លឹកត្រកួន តែគ្មានទង។
ផ្កាៈ មានទងវែង ពណ៌ស្វាយមានគ្រាប់តូចៗល្អិត។
កន្លែងដាំដុះ : ដុះខ្លួនឯងតាមចិញ្ចើមផ្លូវ វាលស្រែ ខ្បង់រាប។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
រសជាតិៈ ល្វិងតិច ត្រជាក់ល្មម។
សារធាតុគីមីៈ Stearin , Glycosid, Alcaloid។
ការព្យាបាលៈ ផ្កាសាយ គ្រុន រលាកទងសួត ឈឺបំពង់ក រលាកសួតស្រាល គ្រុនពោះវៀនរាកអាចម៏ រាកមូល
រលាកដោះ រលាកពងស្វាស របួស បូស តាអក ពស់ចឹក រលាកសរសៃប្រសាទស្បែក ឈឺភ្នែកក្រហម ឈាមច្រមុះ ក្អកធ្លាក់ឈាម ឈឺទ្រូង ដុះសាច់បំពង់ក រលាកផ្លូវភេទ។
កំរិតនិងរបៀបប្រើៈ ពី១៥ទៅ៣០ក្រាម ក្នុង១ថ្ងៃដាំទឹកផឹក។ ព្យាបាលកញ្រ្ជិល យកស្លឹកដាំទឹកងូត។ ដើមស្រស់
បុកលាយទឹកផឹក កាកបំពោកកន្លែងពស់ចិក ឬបូស។ បុកស្លឹកស្រស់យកទឹកបន្តក់ចូលត្រចៀកព្យាបាលអំបៅអំ
បែក។ ហាមប្រើអ្នកមានផ្ទៃពោះ៕
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)
យីថូឬយិតថោផ្កាលឿងព្យាបាលជំងឺស្ពឹក ស្រពន់ ឈឺចុកចាប់ពេលមានរដូវ រលាកឆ្អឹងច្រមុះ
លក្ខណះរុក្ខជាតិៈ ជាព្រឹក្សតូច ឬចុល្លព្រឹក្សបៃតងជានិច្ច មានជ័រពុល ពណ៌ដូចទឹកដោះគោ។ ស្លឹកដុះតំរៀបជា
រង្វង់ឡើង រាងតូចវែង ចង្អូរកណ្តាលទងតូច។ កញ្ចុំផ្កាជាផ្កាខ្នែងនៅខាងចុងផ្កាពណ៌លឿង។ ផ្លែរាងដូចស៊ុត។
គ្រាប់៤ៗ ឬតិចជាង។
កន្លែងដាំដុះ : ដាំលំអ គ្រប់ទីកន្លែង។
ផ្នែកប្រើប្រាស់ៈ ឬស ផ្កា។
ការព្យាបាលៈ ជម្ងឺស្ពឹក ស្រពន់ និងឈឺចុកចាប់ពេលមានរដូវ គេប្រើបាញ់បញ្ចូលច្រមុះករណីរលាកឆ្អឹងច្រមុះ
Sinusitis។
កំរិតនិងរបៀបប្រើៈ ឬសដាំទឹកផឹក ក្នុងកំរិត ១០០ ទៅ ២០០មល ក្នុងមួយថ្ងៃព្យាបាលការឈឺចាប់ពេលមាន
រដូវ។ ផ្កាស្ងួតជាម្សៅបាញ់ចូលច្រមុះ ព្យាបាលរោគរលាកឆ្អឹងច្រមុះ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
Subscribe to:
Posts (Atom)









