ផ្កាឡេវអាវឬផ្កាទុំហូ៑ព្យាបាល ក្អក រលាងទងសួត ហឺត ត្រជាក់ថ្លើម រាកមួលសំបោរ បិតបូស ឈឺឆ្អឹងឆ្អែង ឈឺចុកពេញខ្លួន
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិស្មៅកំពស់ពី ៣០-៨០សម ដើមឈររាង៤ជ្រុង បែកមែក ពណ៌ស្វាយមានរោម។
ស្លឹកៈ ដុះទល់ទងរាងពងក្រពោះ ស្រួចចុងមានរោម ពីក្រោមពណ៌ស។
ផ្កាៈ មានកូនស្លឹកពីរទ្រផ្កា រាងមូល មានពណ៌ស្វាយក្រហម ស ក្រហមភាវ ក្នុផ្កាមានគ្រាប់។
កន្លែងដាំដុះ : គេដាំលំអសួនច្បារ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
រសជាតិៈ ចត់ ផ្អែមឡែមៗ។
សារធាតុគីមីៈ មានជាតិ alkaloid trigonellin
ការព្យាបាលៈ ក្អក រលាងទងសួត ហឺត ត្រជាក់ថ្លើម រាកមួលសំបោរ បិតបូស ឈឺឆ្អឹងឆ្អែង ឈឺចុកពេញខ្លួនពេល
ឆ្លងទន្លេ (ដាំទឹកងូត)។
កំរិតនិងរបៀបប្រើៈ ផ្កាចំនូន ៥ក្រាមជាមួយសំណកសត្វរៃ ៣ក្រាម និងហ្គិចហួយ ២ក្រាមដាំទឹកអោយកូនក្មេង
យំយប់ផឹក។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦
