ផ្កាស្បៃរឿងព្យាបាល ក្អកមាន់ ជំងឺភ្នែក ដំបៅ បូស ឬសដូងបាត បន្សុន្ធឈាម ឈឺត្រចៀក ប្រឆាំងមេរោគ និងរោគផ្សិត
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិស្មៅកំពស់ ០,៥ ទៅ ១ម៉ែត្រ ស្លឹកស្និតសេសគូ ទល់ទងគ្នា កូនស្លឹកមានកំពស់ ០,៥
ទៅ ១,៥ សង់ទីម៉ែត្រ ទទឹងនិង ១,៥ ទៅ ៥ សង់ទីម៉ែត្រ បណ្តោយ។ ផ្កាពណ៌លឿងឬ ពណ៌ទឹកក្រូចមានចំនួនច្រើន
ឯកភេទរាងជាកូនថាសតូចមួយផ្នែកកណ្តាលនៃកញ្ចុំផ្ការាងជាបំពង់។
កន្លែងដាំដុះ : គេដាំនៅកម្ពុជាសំរាប់លំអ។ វាដុះនៅតំបន់ដែលមានធាតុអាកាសក្តៅល្មម និងត្រជាក់ល្មមនៅកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ស្លឹកនិងផ្កា។
សារធាតុផ្សំៈ ប្រេងក្រអូប, Pyrethrin និង Carotenoids ។ ផ្កាផ្តល់អោយនូវលក័្ខពណ៌លឿង។
ការព្យាបាលៈ ផ្កាវាគេឆុងទឹកផឹកសំរាប់ព្យាបាលក្អកមាន់ ហើយក៏បានយកទៅព្យាបាលជំងឺភ្នែកនិងដំបៅផងដែរ។
ទឹកច្របាច់ពូតចេញពីផ្កាប្រើសំរាប់ព្យាបាលបូស ឬសដូងបាត និងបន្សុន្ធឈាម។ ស្លឹកវាបុកបិត ព្យាបាលបូសទ្រនិច
និងពិស។ ទឹកពូតពីស្លឹកព្យាបាលឈឺត្រចៀក។ ទឹកចំរាញ់ចេញពីផ្កាមានប្រសិទ្ទភាព ប្រឆាំងមេរោគ និងរោគផ្សិត។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦