ភ្លាំងឬភ្លីងភ្លាំងសំរាប់ធ្វើអោយ ញ៉ាំបាយបាន ព្យាបាលពស់ចឹក
លក្ខណះរុក្ខជាតិៈ ជាប្រភេទឈើតូច មានកំពស់ពី ២ទៅ៦ ម៉ែត្រ។ ផ្លែអាចញ៉ាំបាន។ មែកនិងឬសកិនជាម្សៅសំរាប់ធ្វើមេដំបែ ផលិតស្រាអង្ករ អោយមានខ្លិនក្រអូប និងបង្កើនទិន្នផល។
កន្លែងដាំដុះ : ដុះក្នុងដីទំនាបពេញប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ស្លឹក ។
ការព្យាបាលៈ ឆុងទឹកផឹក ម៉្សៅស្លឹកស្ងួត ចំពោះស្រ្តីទើបឆ្លងទន្លេ អោយញ៉ាំបាយបាន ដើមព្យាបាលពស់ចឹក។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦