ម្អមដីផ្សំធ្វើជាថ្នាំចុកកន្រ្ទាក់សាច់ដុំ ថ្នាំថែស្បែកមុខ រំងាប់មេរោគ ដើរខ្យល់
លក្ខណះរុក្ខជាតិៈ ជាតិណជាតិ មានក្លិនក្រអូបប្រហើរ រស់បាន១ឆ្នាំ ដំកន្លែងដីខ្សាច់ វាលស្រែ និងមានត់ទន្លេ។ ឬសវារាងឆ្មារស្រួចចាក់ចូលទៅក្នុងដី។ ផ្កាវាតូចៗពណ៌ស្វាយ។ ដើមខ្ចីៗ ប្រើជាគ្រឿងម្ហូបខ្មែរ ជាពិសេសសម្លរ។ កន្លែងដាំដុះ : ដុះនៅដីខ្សាច់ សើម ឬ ស្ងួត ក្នុងប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ មែក និងស្លឹក ។
សមាសធាតុគីមីៈ ប្រេងក្រអូប ។
ការព្យាបាលៈ តាមក្បូនឱសថបូរាណខ្មែរ ដើមនិងស្លឹកគេផ្សំជាថ្នាំចុកកន្រ្តាក់សាច់ដុំ។ ប្រើផ្នេកខាងក្រៅដើម និង
ស្លឹក លាយជាមួយផេះឈើ និងអំបិល បង្កើតបានជាថ្នាំថែស្បែកមុខ។ វាក៏មានលក្ខណះសំអាតរំងាប់មេរោគ និង
ដើរខ្យល់ផងដែរ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦