ម្រុមព្យាបាលរដូវមិនទៀង លើសឈាម ស្ពឹកស្រពន់ ជួយបង្កើនទឹកកាម បំបាត់ការភ្លឹចភ្លាំង ហើម ក្អកស្ងួត


លក្ខណះរុក្ខជាតិៈ ជាព្រឹក្សខ្នាតមធ្យម សំបកដើមប្រេះៗកាត់ទទឹង។ ស្លឹកស្និត៣ត្រួត កូនស្លឹកទល់ទងគ្នា រង្គោះ
ជ្រុះនៅរដូវប្រាំង រាងមូលទ្រវែង ឬរាងពងក្រពើ។ ផ្កាពណ៌ស ស្ថិតក្នុងចង្កោ កួរដ៏ធំ។ ផ្លែជាកួរ វែងរាងគន្លាក់ៗ។
គ្រាប់រាង៣មុំ សណ្ឋានជាបន្ទះដូចក្រដាស​ឬ ស្លាប។ 
កន្លែងដាំដុះ :
 ដុះឯងៗ ឬដាំជាចំការសំរាប់ធ្វើបន្លែ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។ 
ការព្យាបាលៈ
 រដូវមិនទៀង​​ លើសឈាម ស្ពឹកស្រពន់ ជួយបង្កើនទឹកកាម បំបាត់ការភ្លឹចភ្លាំងហើម ក្អកស្ងួត។
កំរិតនិងរបៀបប្រើ

- ឬស ស្ងោរជាមួយសំបក ពី ១០០ទៅ២០០ មីលីលីត្រ សំរាប់រដូវមិនទៀង។
- ឬស ឬ សំបក បុកអោយម៉ត់ សំរាប់បំពោកលើកន្លែង ហើម និងកន្លែងស្ពឹក ស្រពន់។
- ស្លឹក ផ្កា ផ្លែ ប្រើជាបន្លែ សំរាប់ជំនួយកំលាំង។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦