ទទួលទានផ្លែស្ត្រប៊ឺរីជួយបន្ទាបសម្ពាធឈាមបាន
សុខភាព ៖ ថ្មីៗនេះ នៅក្នុងការធ្វើតេស្តមួួយនៅ មហាវិទ្យាល័យរដ្ឋហ្លរីដា(florida State University) ស្ត្រីអស់រដូវចំនួន ៦០នាក់ ដែលមានសម្ពាធឈាមពីធម្មតាទោខ្ពស់ ត្រូវបានគេឲ្យទទួលទានផ្លែស្ត្រប៊ឺរីក្លាស្លេ ឬថ្នាំបំភាន់មួួយគ្រាប់ម្ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេលប្រាំបីសប្ដាហ៏ ។
សម្ពាធឈាមរបស់ពួកគេនៅ មុននឹងក្រោយពេលធ្វើតេស្ដ នឹងត្រូវយកមកធ្វើការប្រៀបធៀប ។ ស្ត្រីនៅក្នុងការសិក្សានោះមាន សម្ពាធឈាមច្រើនជាង ១៣០/៨៥ ប៉ុន្តែតិចជាង ១៦០ ។ សម្ពាធឈាមខ្ពស់តែងតែ កើតមានឡើងបន្ទាប់ពីការអស់រដូវ ដែលនេះអាចដោយសារ ការប្រែប្រួល អ័រម៉ូននិង ការឡើងទម្ងន់ ៕
ប្រភពពីkhmerangkor-news.com