ផ្លែឈើ​៤​ប្រភេទជា​ឱសថ សម្រាប់​អ្នក​ឈឺក្រពះ


ផ្លែឈើ​ហាក់ដូចជា​អាហារ​មិនអាច​ខ្វះ ក្នុង​របប​ទទួលទាន​ប្រចាំថ្ងៃ តែ​ពេល​ឈឺក្រពះ អ្នក​បាន​ចេះ​ប្រើប្រាស់​ផ្លែឈើ​ប្រភេទ​ណា ដើម្បី​មាន​ប្រយោជន៍​សម្រាប់​ជំងឺ​នេះ ឬ​នៅ ?
១.ផ្លែ​ប៉ោម​
ផ្លែ​ប៉ោម​ជា​ប្រភេទ​ផ្លែឈើ​ពោរពេញ​ដោយ​ជីវជាតិ មាន​ប្រសិទ្ធភាព​រុញ​ថយក្រោយ​ការរីកចម្រើន​របស់​បាក់តេរី​គ្រោះថ្នាក់ នៅក្នុង​ពោះវៀន ។ ប៉ុន្តែ គួរ​ទទួលទាន​ប៉ោម​តែ​១​ផ្លែ​ក្នុង​១​ថ្ងៃ​, ទទួលទាន​ច្រើនពេក នឹងធ្វើ​ឲ្យ​ទល់ខ្យល់​, ឥទ្ធិពល​បញ្ច្រាស់ ។​
២.ផ្លែដូង
ទឹកដូង​ត្រូវបាន​រៀប​លំដាប់​ទី​២ ក្នុង​ក្រុម​សារជាតិ​រាវ​បរិសុទ្ធ បន្ទាប់ពី​ទឹកស្អាត ។ ទឹកដូង​ជួយ​បន្ថយ​បញ្ហា​អំពី​ផ្លូវ​ម៉ូត និង​កំទេច​បាក់តេរី​ផ្លូវ​ពោះវៀន ៕​
៣.ផ្លែចេក
ផ្ទុយ​នឹង​ការភាន់ច្រឡំ​របស់​មនុស្ស​ជាច្រើន​, ការពិត​ចេក​ជា​ផ្លែឈើ​១​ដ៏​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​អំពី​ផ្លូវ​ពោះវៀន ព្រោះ​ងាយ​រំលាយ​បំផុត ។ អ្នកជំនាញការ​ជីវជាតិ​ចាត់ទុកថា ទទួលទាន​ចេក​១​ផ្លែ​ក្នុង​១​ថ្ងៃ នឹង​ជួយ​បង្កើន “​ថាមពល​” សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ។ នៅ​ប្រទេស​មួយចំនួន​ដូចជាៈ ឥណ្ឌា រូបមន្ត​ធ្វើ​នំប៉័ង​នៅផ្ទះ សុទ្ធ​តែមាន​បន្ថែម​ចេក ។
៤.ផ្លែល្ហុង
ទទួលទាន​ល្ហុង​ទុំ​ជាប្រចាំ​មាន​ប្រសិទ្ធភាព​រំញោច​ប្រព័ន្ធ​រំលាយ​អាហារ​, បន្ថយ​រោគសញ្ញា​ពិបាក​រលាយ ឬ ព្យាបាល​ទល់លាមក​ប្រសិទ្ធភាព ។ អង់​ហ្ស៊ី​ម Papain និង Chymopapair ក្នុង​ល្ហុង​ស្រូបយក​លឿន​ប្រូតេអ៊ីន ជួយ​ឲ្យ​ក្រពះ​ធូរស្រាល​ដោយ​វិធី​ជំរុញ​ការបង្កើត​អាស៊ីត​ល្អ ។​

ប្រភពពីeveryday.com.kh