គុណសម្បត្តិនៃការទទួលទានផ្លែព្រីង
ព្រីង គឺជារុក្ខជាតិមួយប្រភេទដែលមានដើមធំនិងមានអាយុកាលរស់នៅវែង។ ជាពិសេសនោះ គឺថាដើមព្រីងគឺជា
ដើមឈើម្យ៉ាងដែលមានផ្លែយ៉ាងច្រើនសន្ធឹកសន្ធាប់ស្អេកស្កាស់ថែមទៀតផង។ តើការទទួលទានផ្លែព្រីងមានផល
ប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់អ្នក? គឺនៅក្នុងផ្លែព្រីងមានផ្ទុកនូវសារធាតុក៏ដូចជាវីតាមីនជាច្រើនប្រភេទដូច
ជាវីតាមីនA , B3, B5, B2, B6 និងវីតាមីន Cជាច្រើន។ ចំណែកសារធាតុមួយចំនួនដែលមាននៅក្នុងផ្លែព្រីងនោះមាន
ដូចជាកាល់ស្យូម ជាតិផូស្វ័រ ជាតិសូដ្យូម និងជាតិប៉ូតាស្យូមជាដើម។ការទទួលទានផ្លែព្រីងបានធ្វើឱ្យអ្នកមានសុខ
ភាពរឹងមាំដូចជា៖
- ផ្លែព្រីងមានតួនាទីក្នុងការជួយសម្រួលដល់ការរំលាយអាហាររបស់អ្នក និងជាពិសេសមានមុខងារជួយព្យាបាល
ជម្ងឺឈឺក្រពះថែមទៀតផង។
- ការទទួលទានផ្លែព្រីងអាចការពារអ្នកឱ្យមានសុខភាពថ្លើមល្អនិងជួយព្យាបាលនូវរោគគាំងបេះដូងបានមួយកំរិត
ថែមទៀត។
- អាចជួយព្យាបាលជម្ងឺរាគរុសបានយ៉ាងឆាប់រហ័ស និងមានតួនាទីលាយសម្អាតឈាមក្នុងខ្លួនរបស់អ្នកថែមទៀត
ផង។
- អាចជួយព្យាបាលនៅជម្ងឺបេះដូង និងធ្វើឱ្យអ្នកមានកម្លាំងខ្លាំងក្លាល្អ ព្រមទាំងអាចព្យាបាលជម្ងឺទឹកនោមផ្អែមទៀត
ផង។ តើអ្នកមានចំណូលចិត្តក្នុងការទទួលទានផ្លែព្រីងជាញឹកញាប់ដែរឬទេ?បើចង់បានសុខភាពល្អអ្នកគួរទទួល
ទានផ្លែព្រីងឱ្យបានច្រើនជាការល្អសម្រាប់សុខភាពរបស់អ្នក។
ប្រភព www.vayofm.com