កង្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​កូនតូច​ស្លេកស្លាំង


កង្វះ​ជាតិ​ដែក​ក្នុង​វ័យ​ទារក នឹង​ជះឥទ្ធិពល​ដល់​ការវិវឌ្ឍ​ន៍​ផែ្ន​ក​រាងកាយ ការប្រព្រឹត្តិ និង​ចិត្តគំនិត​របស់​កូន ថែមទាំង​ឈានទៅរក​ជំងឺ​ស្លេកស្លាំង​ទៀតផង ។ អ្នកជំនាញ​បាន​ណែនាំ​វិធី​ជួយ​ឲ្យ​កូន បានទទួល​ជាតិ​ដែក​ពី​អាហារ​បាន​គ្រប់គ្រាន់​ដូចខាងក្រោម ..... ។​

- មិនគួរ​បណ្ដោយ​ឲ្យ​កូនបៅ​ទឹកដោះគោ ក្នុង​បរិមាណ​ច្រើន​លើស​ភាពចាំបាច់​នោះទេ គួរ​ឲ្យ​កូនបៅ​ទឹកដោះគោ​ប្រមាណ ១៦-២៤ លេខ ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ ។​
- ឲ្យ​កូន​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ដែក យ៉ាង​គ្រប់គ្រាន់​ដូចជា សាច់​ត្រី សាច់សត្វ សណ្ដែក និង​តៅហ៊ូ ។​
- ឲ្យ​កូន​មានឱកាស​ទទួលទាន​ចំណីអាហារ ដែល​បង្កើន​ជាតិ​ដែក ។​
- ឲ្យ​កូន​បានទទួល​ទាន​ធ​ញ្ញ​ហារ ដែលមាន​ការបង្កើន​ជាតិ​ដែក ៕
ប្រភពពីwww.cen.com.kh