របៀប​គ្រប់គ្រង​គ្រុនក្តៅ​ចំពោះ​កុមារ​


គ្រុនក្តៅ គឺ​នៅពេល ដែល​សីតុណ្ហភាព​របស់​កុមារ បាន​កើនឡើង​លើសពី​ធម្មតា ។ គ្រុនក្តៅ គឺ​ការប្រឆាំង ពី​ធម្មជាតិ​នៃ​ខ្លួនប្រាណ ទៅនឹង​ស្ថានភាព​មិនធម្មតា ដូចជា ការឆ្លង មេរោគ​, ដំណើរការ​នៃ​ការ​រលាក ឬ​ភាព​រ៉ាំរ៉ៃ មួយចំនួន ។​ ​មធ្យោបាយ​សុវត្ថិភាព​បំផុត ដើម្បី​វាស់​ពី​សីតុណ្ហភាព​ក្នុង​ខ្លួន ចំពោះ​កុមារ គឺ​ការយក​សីតុណ្ហភាព នៅ​នឹង​ក្លៀក របស់​កុមារ ។ ចំពោះ កុមារ​សីតុណ្ហភាព​លើស ពី​៣៧,៥​អង្សា​សេ ត្រូវបាន​គេ​ចាត់ទុកថា គ្រុនក្តៅ ខណៈដែល​កុមារ ដែលមាន​អាយុ​លើសពី​១​ឆ្នាំ​, សីតុណ្ហភាព​លើសពី​៣៨​អង្សា​សេ ត្រូវបាន​គេ​ចាត់ទុកថា​មាន​គ្រុនក្តៅ ។​
តើ​អ្វី ដែល​បណ្តាលឱ្យមាន​គ្រុនក្តៅ ?
​មូលហេតុ​ទូទៅ​បំផុត​នៃ​គ្រុនក្តៅ ចំពោះ​កុមារ គឺ​ការឆ្លង​មេរោគ​, ជាធម្មតា គឺ​ការឆ្លង​មេរោគ​បាក់តេរី ឬ វីរុស ។ នេះ រួមមាន​ការ​រលាក​ផ្លូវ ដង្ហើម​ខាងលើ​, ជំងឺ​រលាក​ពោះវៀន ស្រួចស្រាល​, ជំងឺគ្រុនឈាម​, ជំងឺ រលាក​ផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​, ការឆ្លង​មេរោគ នៅ​នឹង​ត្រចៀក ឬ​ការ​រលាក​សាច់​បំពង់ក​ជាដើម​៘ គ្រុនក្តៅ​ក៏​អាច​ត្រូវ បាន​បង្កឡើង ដោយ​បញ្ហា​ដទៃ​ទៀតផង ដែរ ។​បញ្ហា​ដទៃទៀត ដូចជា ជំងឺមហារីក និង​ជំងឺ​នៃ​ការ​រលាក​មួយចំនួន ដូចជា ជំងឺ​រលាក​សន្លាក់​លើ​កុមារ​, ជំងឺ Kawasaki និង ជំងឺ​លុយ​ពីស ជាដើម​។​
​នៅពេល ដែល​កុមា​រវិ​វត្តមាន គ្រុនក្តៅ​, អ្នក​ត្រូវតែ​មើល​ពី​រោគសញ្ញា រួមផ្សំ​ដូចជា ការ​ខ្សោយ​, បែកញើស​, ញាក់​, ឈឺក្បាល​, ឈឺខ្លួន​, អត់​ចង់​ញ៉ាំ អាហារ​, ក្អក​, រលាក​ច្រមុះ​, ក្អួត​, រាក​, ឡើងក​ន្តួ​ល​ក្រហម​, ត្អូញត្អែរ​ពី​បញ្ហា នោម​, ហើម​មិនធម្មតា ឬ​ឈឺ​គ្រប់កន្លែង នៅក្នុង​ខ្លួន ។ រោគសញ្ញា​ធ្ងន់ធ្ងរ រួមមាន វង្វេងវង្វាន់​, ឆាប់​យំ​, រវើរវាយ​, ប្រកាច់ និង​ខ្វះ​ជាតិ​ទឹក​។​
​គ្រុនក្តៅ​ធម្មតា មិនមាន​អ្វី​គួរឱ្យ ព្រួយបារម្ភ​នោះទេ ប៉ុន្តែ​អ្នក​ត្រូវតែ​ប្រយ័ត្ន ចំពោះ​រោគសញ្ញា ដែល​រួមផ្សំ មក​ជាមួយនឹង​គ្រុនក្តៅ ។ ប្រសិនបើ កុមារ​មើលទៅ ហាក់ដូចជា សន្លឹម និង មិន​លេង​អ្វី​ទាំងអស់នោះ​, សូម​រក​ការ សង្គ្រោះបន្ទាន់​ភ្លាមៗ​។ ជាទូទៅ​, ប្រសិន បើ​គ្រុនក្តៅ ដែលមាន​រយៈពេល​លើស ពី​២៤​ម៉ោង​, សូម​ទៅ​ជួប គ្រូពេទ្យ ដោយ​មិនមាន​ការពន្យារពេល​អ្វី​ទាំងអស់ ។​
​នៅពេល ដែល​កុមារ​មាន​គ្រុនក្តៅ​, សូម​ធានាថា គាត់​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ។ សូម​ផ្តល់​ជាតិ​ទឹក​ដល់ គាត់​ឱ្យបាន​ទៀងទាត់ ។ ការ​ងូតទឹក​ក្តៅ​ឧណ្ណៗ​ក៏​អាចជួយ គាត់​បាន​ផងដែរ​។ សូមកុំ​ដណ្តប់ភួយ​ឱ្យ​គាត់​។​ ​ថ្នាំ​បំបាត់​ក្តៅ​អាចមាន​ប្រយោជន៍ ។ ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ( paracetamol) និង​ថ្នាំ​ស៊ុ​ល ( voltaren suppositories) ជួយ​បន្ថយ​អា​ការមិន​ស្រួលខ្លួន ដោយ ការ​ក្តៅខ្លួន​បាន ។ សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​អំពី​ថ្នាំ ដែល​ស័ក្តិសម និង​កម្រិត​នៃ​ថ្នាំ ដែល​គួរតែ ត្រូវបាន​ផ្តល់ឱ្យ និង​កុំឱ្យ​ថ្នាំ​នោះ លើស​កម្រិត​ដល់​កុមារ ។​
​គ្រុនក្តៅ ដែល​បង្កឡើង​ដោយ មេរោគ​វីរុស នឹងមាន​រយៈពេល​៤​ទៅ ៧​ថ្ងៃ ហើយ​វា​នឹង​បាត់​ទៅវិញ ដោយ​ខ្លួន​វា​។ ការឆ្លង​មេរោគ​បាក់តេរី ត្រូវបាន​ព្យាបាល​ដោយ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក និង​នឹងត្រូវ​ចំណាយពេល​យូរ ដើម្បីឱ្យ​ជាសះស្បើយ​នោះ ។ អ្នក​ត្រូវតែ​ផ្តល​ពេល​ឱ្យ​ខ្លួន ដើម្បី​វាយ​ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​មេរោគ ដូចនេះ សូមកុំ​បារម្ភ ប្រសិនបើ​គ្រុនក្តៅ​នៅមាន ប៉ុន្តែ​ត្រូវតែ មាន​ទំនាក់ទំនង​ជាមួយនឹង​គ្រូពេទ្យ​ជានិច្ច ដែល​គាត់​អាច​ផ្តល់​ជា​ដំបូន្មាន នូវ​ការពិនិត្យ​ផ្សេងៗ និង​ការផ្តល់​ថ្នាំ នោះ​។​
​នៅពេល​ដែលមាន​ចម្ងល់​អំពី សុខភាព​កូន​, សូមកុំ​ខ្មាសអៀន​ក្នុងការ ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​។​
​អត្ថបទ​អំពី​ការគ្រប់គ្រង​នេះ បាន សរសេរ​ដោយ​វេជ្ជបណ្ឌិត Dr. Angelina Amaladoss ដែលជា​គ្រូពេទ្យ​ឯកទេស ផ្នែក​ជំងឺ​កុមារ​នៅ​មន្ទីរពេទ្យ ស៊ូ​បាង ចា​យ៉ា​។​ ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ស៊ូ​បាង ចា​យ៉ា ( Subang Jaya) ត្រូវបាន​បង្កើត ឡើង​ក្នុង​ឆ្នាំ​១៩៨៥ ហើយ​គឺជា​មន្ទីរពេទ្យ​ថែរក្សា​សុខភាព ដែល​ទទួល​ពានរង្វាន់​នៅ ម៉ាឡេស៊ី ។ វា​ជា​មន្ទីរពេទ្យ​មួយ ក្នុងចំណោម​មន្ទីរពេទ្យ​ធំ​ចំនួន​បី របស់​ក្រុមហ៊ុន Ramsay Sime Darby នៃ ប្រទេស​ម៉ាឡេស៊ី​។​
​មន្ទីរពេទ្យ​នេះ ស្ថិតនៅ​ក្បែរ ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង កូ​ឡា​ឡាំង​ពួរ ប្រសិនជា​ធ្វើដំណើរ ពី​ព្រលានយន្តហោះ ទៅ​មន្ទីរពេទ្យ គឺ​ត្រូវ​ចំណាយពេល ប្រហែល ៣០​នាទី ប៉ុណ្ណោះ​។ ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សូ​បាង ចា​យ៉ា ព្យាបាល​អ្នកជំងឺ​ធម្មតា​ចំនួន ប្រហែល​១.៨០០ និង​អ្នកជំងឺ​មក សម្រាក​ព្យាបាល​៣០០​នាក់ ជា​រៀងរាល់ថ្ងៃ​។
​មន្ទីរពេទ្យ​នេះ មាន​វេជ្ជបណ្ឌិត ឯកទេស​ចំនួន​១៩០​នាក់ ហើយ​ភាគច្រើន សុទ្ធតែ​ត្រូវ​បណ្តុះបណ្តាល​នៅ ប្រទេស​អង់គ្លេស អូស្ត្រាលី ឬក៏​សហរដ្ឋ អាមេរិក ហើយ​មួយចំនួន​នៃ​ពួកគេ សុទ្ធតែជា​អ្នកដឹកនាំ​សំខាន់​ក្នុង​ជំនាញ​របស់ ពួកគេ​នៅក្នុង​តំបន់ ។ បុគ្គលិក​ពេទ្យ និង ផ្នែក​ថែរក្សា​សុខភាព​សុទ្ធ តែ​អាច​និយាយ​ភាសា​អង់គ្លេស បាន​យ៉ាង​ស្ទាត់ ជំនាញ​។​ ​ដោយ​ផ្តល់ជូន​នូវ​ឯកទេស​ដ៏ សំខាន់ៗ​អ្នកគ្រប់គ្រង និង​បុគ្គលិក របស់​មន្ទីរពេទ្យ​ពិត​ជាមាន​មោទនភាព ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ពេទ្យ និង​កេរ្តិ៍ឈ្មោះ ជា អន្តរជាតិ​របស់​ពួកគេ សម្រាប់​ព្យាបាល ។
​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សូ​បាង ចា​យ៉ា ទទួលបាន​កេរ្តិ៍ឈ្មោះ​យ៉ាងខ្លាំង ក្នុងចំណោម​មន្ទីរ​ស្តង់ដារ​របស់​ពេទ្យ ម៉ាឡេស៊ី​ផ្នែក​គុណភាព​ថែរក្សា​សុខភាព​។​
ការិយាល័យ​តំណាង​ប្រចាំ ទីក្រុង​ភ្នំពេញ សូម​ទំនាក់ទំនង វេជ្ជ ងួន សេ​រ័ត្ន តាម​ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧៧ ៕


ប្រភពពីdnt-news.com