ពេល​កូនតូច​មាន​ស្លេ​ស្មិ៍​ពិបាក​ដកដង្ហើម គួរ​ធ្វើ​ដូចម្តេច​?


អាកា​រៈ​មាន​ស្លេ​ស្មិ៍​នៅក្នុង​បំពង់​-​ក មាន​មូលហេតុ​ច្រើនយ៉ាង ហើយ​ការព្យាបាល​ក៏ត្រូវ​មើលទៅ​តាម​ស្ថានភាព​ធ្ងន់​ស្រាល​ផងដែរ​។ ទោះបីយ៉ាងណា ស្លេ​ស្មិ៍ នៅក្នុង​បំពង់ក​នេះ ភាគច្រើន​កើតមាន​ក្រោយ​គ្រុនផ្តាសាយ មាន​សំបោរ ដែល​ដំបូង​ច្រើន​មាន​ជា​ទឹកថ្លាៗ តែ​ក្រោយមក​ក៏​ទៅជា​ខាប់​។ កុមារ​មិនចេះ​ពី​វិធី​គ្រប់គ្រង​សំបោរ ទើប​វា​ហូរ​ធ្លាក់​ទៅក្នុង​បំពង់​-​ក ក្លាយទៅជា​ស្លេ​ស្មិ៍​ខាប់​ស្អិត​ជាប់​នៅត្រង់​ផ្លូវ​ដកដង្ហើម​ផ្នែក​ខាងលើ និង​នៅពេល​ដេកលក់ សាច់ដុំ​អណ្តាត និង​គល់​អណ្តាត​រីក​មាឌ ធ្វើ​ឲ្យ​អណ្តាត​ធ្លាក់​ទៅ​បិទផ្លូវ​ដង្ហើម ទើប​ធ្វើ​ឲ្យ​ដកដង្ហើម​មិន​ស្រួល​។​

​​ក្រៅពីនេះ គួរ​ប្រយ័ត្ន​ផងដែរ​ថា អាកា​រៈ​នេះ អាច​កើតចេញពី​ការ​លាក​សន្ទះ​ដកដង្ហើម ឬ​មាន​បញ្ហា​នៅ​ប្រព័ន្ធ​ដកដង្ហើម​ដទៃទៀត​។​

​ ​ដូច្នេះ​ជំហាន​ដំបូង គួរ​ការពារ​រោគ​ផ្តាសាយ​ជា​កត្តា​សំខាន់​ជាងគេ ថែទាំ​សុខភាព​កូន​ឲ្យ​រឹងមាំ​ផ្តល់​ភាពកក់ក្តៅ ឲ្យ​កូន​ញុំ​ា​អាហារ​មាន​ប្រយោជន៍ និង​ផឹកទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​បាន​គ្រប់គ្រាន់ ទី​ដំណេក​មាន​អនាម័យ​ល្អ និង​កុំ​បណ្តោយ​ឲ្យ​អ្នក​កើត​ជំងឺ​ផ្តាសាយ​នៅក្បែរ​ក្មេង​។​

​​ប្រសិនបើ​ កូន​មាន​អាកា​រៈ​បែបនេះ ម្តាយ​គួរ​ឲ្យ​គេ​ដេក​ផ្អៀង ឬ​ផ្កាប់មុខ តែ​ប្រយ័ត្ន​កុំ​ឲ្យ​-​ក​របស់គេ​បត់ ព្រោះ​វា​នឹង​កាន់តែ​ពិបាក​ដកដង្ហើម​ថែមទៀត​។​

​ចំពោះ​កូន​មាន​បញ្ហា​ នៅពេល​ដេក ព្រោះ​ពេលដេក​ម្តងៗ ទម្រាំ​តែ​ដេកលក់​គេ​ពិបាក​បំផុត សូម​អនុវត្តតាម​វិធី​មួយចំនួន​ដែល​ជួយ​ឲ្យ​គេ​ឆាប់​ដេកលក់​។​

​១-​ព្យាយាម​ឲ្យ​គេ​ដេក​ទៀង​ពេលវេលា និង​ឲ្យ​ភ្ងា​ក់​ទៀង​ពេលវេលា​ដូចគ្នា បន្ទាប់ពី​ដេក​ក្នុង​រយៈពេល​មួយ​សមរម្យ​។​

​២-​ហាម​បង្ខិតបង្ខំ​

​ ៣-​មិនគួរ​បណ្តោយ​ឲ្យ​កូន​ដេកលក់​ជាមួយ​ដប​ទឹកដោះគោ​នៅ​មាត់​ឡើយ​។ ប្រសិនបើ​កូន​នៅ​បៅ គួរ​ឲ្យ​គេ​បៅ​ឲ្យ​អស់ មុន​ឲ្យ​ដេក និង​ដក​ក្បាល​សុដន់​ចេញ មុនគេ​គេង​លក់​។​

​​៤-​គួរ​ឲ្យ​គេ​បត់ជើងតូច​មុន ចូល​ដំណេក​ជានិច្ច

​ ​៥-​ព្យាយាម​បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​បំផុត ដើម្បី​ជួយ​ជំរុញ​ឲ្យ​គេ​ដេក​កាន់តែ​ឆាប់​លក់ ដូចជា​និទានរឿង​ឲ្យ​កូន​ស្តាប់​មុន​គេង និង​ច្រៀង​បំពេរ​តិចៗ​ជាដើម​។​

​៦-​ការរៀបចំ​បរិយាកាស​ជួយ​ឲ្យ​គេ​កាន់តែ​ឆាប់​ដេកលក់ ដូចជា​មាន​សភាព​ស្ងប់ស្ងាត់ ងងឹត មិន​ក្តៅ ឬ​ត្រជាក់​ពេក​។​

​ ៧-​ឲ្យ​កូន​ចូល​ទី​ដំណេក នៅពេល​ដឹងខ្លួន​ដើម្បី​សាង​ភាពស្និទ្ធស្នាល ដោយ​ថ្ងៃក្រោយ​គេ​នឹង​ដេក​លង់លក់​ដោយ​ខ្លួនឯង​នៅ​ទី​ដំណេក​របស់គេ​៕
ប្រភពពីwww.cen.com.kh