វិធី​​ការពារ​​កូន​តូច ពី​​ជម្ងឺ​​ផ្តា​សាយ


ក្មេងតូចៗ មាន​ភាពទន់ខ្សោយ ដែល​ងាយ​ទទួលរង​នូវ​ជម្ងឺ​ផ្តាសាយ ដូច្នេះ លោកអ្នក​គួរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​កូន​ដូចខាងក្រោម​នេះ៖

1.ទម្លាប់​ឱ្យ​កូន​លាងដៃ​នឹង​សាប៊ូ គ្រប់ពេល ក្រោយ​ត្រឡប់​ពី​ខាងក្រៅ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​មេរោគ​ផ្តា​យ។

2.បើ​កូន​លេង​បែកញើស​ជោក ត្រូវ​ប្តូរ​ខោ​ក្នុង​ថ្មី​ឱ្យ​កូន ព្រោះ​បើ​ខោ​ក្នុង​សើម វា​ងាយ​នឹង​ធ្វើឱ្យ​ផ្តាសាយ។

3.កុំ​បណ្តោយ​កូន​ឱ្យ​ញ៉ាំ​អាហារ​ខាងក្រៅ​ផ្តេសផ្តាស ព្រោះ​ប្រព័ន្ធ​​ការពារ​រាងកាយ​របស់​ក្មេង មាន​ភាពទន់ខ្សោយ ងាយ​ផ្តាសាយ។ ដូច្នេះ ម្តាយ​គួរ​ចំអិន​អាហារថ្មីៗ ឱ្យ​កូន ដែល​មិន​ប៉ះពាល់់​ដល់​សុខភាព ដូច​​អាហារ​​ខាង​ក្រៅ។

4.កុំ​ស្លៀកពាក់​ឱ្យ​កូន​ជិត​ពេក ដើម្បីឱ្យ​ស្បែក​មានលទ្ធភាព​ទប់ទល់​នឹង​អាកាសធាតុដែល​វា​ជួយ​ឱ្យ​ស្បែក​បានធ្វើ​លំ​ហាត់ប្រាណ។

5.នាំ​កូន​ទៅខាង​ក្រៅ ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាយ​កាយ​ឱ្យ​រឹងមាំ ប្រឆាំង​ជម្ងឺ​ផ្តាសាយ។

6.ក្រោយ​ងូតទឹក​រួច ត្រូវ​ស្លៀកពាក់​ឱ្យ​កូន​ភ្លាម ដោយ​កុំឱ្យ​កូន​នៅ​ទទឹក​យូរពេក នាំឱ្យ​ផ្តាសាយ ហើយ​បើក​ក់សក់ ត្រូវ​ជូត ឬ​ផ្លុំ​ឱ្យ​ស្ងួត​មិន​ចូល​គេង។

7.កុំ​បណ្តា​យ​ឱ្យ​កូន​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេម ដល់​យប់​ជ្រៅ​ពេក ព្រោះ​ធ្វើឱ្យ​សល់​ពេល​គេង​តិច ងាយ​ផ្តាសាយ។

8.បើ​មាន​សមាជិក​ណា​ម្នាក់ ក្នុង​គ្រួសារ​កើត​ផ្តាសាយ កុំឱ្យ​កូន​នៅក្បែរ។

9.ត្រូវ​ដណ្តប់ភួយ​ឱ្យ​កូន​នៅពេល​គេង។10.ឪពុកម្តាយ​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស ប្រសិនបើ​មាន​ជម្ងឺ​ផ្តាសាយ​រាតត្បាត នៅ​សាលារៀន​របស់​កូន៕ប្រភព www.khmerstation.com