តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​បំបាត់ ការភ័យខ្លាច​របស់​កូន​?


1.​ ​ត្រូវតែ​រៀបចំ​គ្រួសារ​អ្នក ឱ្យ​មាន​សុភមង្គល មិន​ត្រូវ​ឈ្លោះប្រកែក​គ្នា ទើប​កូន​ទទួលបាន​ភាពកក់ក្តៅ និង​សុវត្ថិភាព​។​
2.​ ​នៅពេលដែល​គេ​មាន​ភាពភ័យខ្លាច អ្នក​ត្រូវ​តែ​ធ្វើឱ្យ​គេ​សើច ឬ​បង្វែរ​អារម្មណ៍​កូន ដើម្បី​កុំឱ្យ​គិត ពី​រឿង​ដែល​ធ្វើឱ្យ​គេ​ខ្លាច​។​
3.​ ​អ្នក​ក៏​អាច​ឱប​គេ​បាន​ដែរ ដើម្បី​ឱ្យ​កូន​យល់ថា គេ​មាន​សុវត្ថិភាព​។​
4.​ ​អ្នក​គួរតែ​ឧស្សាហ៍ និយាយ​លេង​ជាមួយ​គេ ដើម្បី​ដឹង​ថា​តើ ក្នុង​ចិត្ត​មាន​ភាព​ភ័យខ្លាច​អ្វី​ខ្លះ ដើម្បី​អាច​ជួយ​បំបាត់​គេ បាន​ទាន់ពេល ព្រោះ​បើ​ទុក​យូរ គេ​នឹង​មាន​ជំងឺផ្លូវចិត្ត​ជាមិនខាន​៕
ប្រភពពីhealth.com.kh