ទឹក​ប៉េងប៉ោះ​ប្រឆាំងនឹង​ជំងឺ​ពុក​ឆ្អឹង


សុខភាព​៖ ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ផឹកទឹក​ប៉េងប៉ោះ​២​កែវ​ក្នុង​ជួយ​ថ្ងៃ​ជួយ​ឱ្យ​ឆ្អឹង រឹងមាំ​ជាង និង​អាច​ប្រឆាំង​តប​ជំងឺ​ពុក ឆ្អឹង … ។​សារជាតិ​មាន​ប្រសិទ្ធភាព​ដ៏ អស្ចារ្យ​នេះ គឺ Lycopene សម្បូរ​នៅក្នុង​ប៉េងប៉ោះ និង​ផ្លែឈើ​មួយចំនួនទៀត ។ ការស្រាវជ្រាវ​មុនៗ​នេះ ក៏បាន​បង្ហាញថា សារជាតិ lycopene មាន​ឥទ្ធិពល​បន្ថយ គ្រោះថ្នាក់​កើត​ជំងឺមហារីក​ក្រពេញ ប្រូ​ស្តា​ត​នៅ​បុរស និង​ជំងឺ​សរសៃឈាម បេះដូង ។​
ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​តូ​រ៉ុ​ន​តូ បាន​ដំណើរការ ពិសោធន៍​លើ​ស្ត្រី​អស់​រដូវ​៦០​នាក់ មាន អាយុ​ពី​៥០​ដល់​៦០​ឆ្នាំ ។ ស្ត្រី​ទាំងនេះ ត្រូវបាន​សំណូមពរ មិន​ទទួលទាន អាហារ​កែច្នៃ ពី​ប៉េងប៉ោះ​ក្នុង​រយៈពេល មួយខែ ។ លទ្ធផល គឺ​កម្រិត N-telopeptide ក្នុង​ឈាម​របស់​ស្ត្រី​ទាំងនោះ​កើន​ជាង ប្រៀប​នឹង​មុន​នោះ​មួយខែ ។ ពួក​អ្នកស្រាវជ្រាវ​ចាត់ទុកថា កម្រិត​សារជាតិ N-telopeptide ក្នុង​ឈាម​កើន​ខ្ពស់​ពេល​ឆ្អឹង​ខ្សោយ និង ស្រួយ ។​
​បន្ទាប់ពីនោះ ពួក​អ្នកវិទ្យាសាស្ត្រ បាន​សំណូមពរ​ស្ត្រី​ខាងលើ​មួយចំនួន ទទួលទាន​ថ្នាំ​មាន​ផ្ទុក​៣៥​មិ​ល្លី​ក្រាម lycopene មួយ​គ្រាប់​ក្នុង​មួយថ្ងៃ ប្រហាក់ប្រហែល ទឹក​ប៉េងប៉ោះ​២​កែវ ហើយ​ស្ត្រី​មួយចំនួនទៀត ត្រូវ​បានឱ្យ​លេបថ្នាំ​ស្រដៀង​គ្នា តែ​ពុំមាន​ផ្ទុក​សារជាតិ lycopene ។ ក្រោយពេល​ដំណើរការ ពិសោធន៍​ក្នុង​រយៈពេល​៤​ខែ ពួក​អ្នក វិទ្យាសាស្ត្រ​សង្កេតឃើញថា បរិមាណ N-telopeptide ក្នុង​ឈាម​សុទ្ធតែ​ថយចុះ នៅ​ស្ត្រី​ផឹកថ្នាំ​គ្រាប់​មាន​សារជាតិ​lycopene ឬ​ផឹកទឹក​ប៉េងប៉ោះ ។ ក្នុងពេល នោះ ឥទ្ធិពល​នេះ ពុំ​លេចឡើង​នៅ​ស្ត្រី ផឹកថ្នាំ​គ្រាប់​គ្មាន​ផ្ទុក​សារជាតិ lycop-ene ៕

ប្រភពពីkhmerangkor-news.com