ប៉ិកគួ​កមាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?



ប៉ិកគួ​ក​គឺជា​ប្រភេ​ទមើម​បន្លែ​សម្បូរ​ជាតិ​អាមីដុង​ម្យ៉ាង​ដែល​មាន​ការ ​ដុះ​លូតលាស់​យ៉ាង​ច្រើន​ក្នុង​តំបន់​អាមេរិក​កណ្តាល​, ភាគខាងត្បូង​ទ្វីបអាស៊ី​, ការី​បី​ន និង​តំបន់​អាមេរិក​ខាងត្បូង​។ មើម​រុក្ខជាតិ​ប្រភេទ​នេះ​អាច​ញ៉ាំ​ទាំង​ឆៅ និង​ឆ្អិន ព្រមទាំង​មាន​រសជាតិ​ផ្អែម​ទៀតផង​។

អត្ថប្រយោជន៍​ចំពោះ​សុខភាព​

​មើ​ម ប៉ិក​គួក ជា​បន្លែ​ដែល​មាន​កាឡូរី​ទាប​បំផុត ព្រោះ ១០០​ក្រាម​មានតែ ៣៥​កាឡូរី​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ
ជីវជាតិ​ដ៏​សំខាន់ និង​ច្រើន​របស់​វា​គឺ ជាតិ​សរសៃ និង​អង់​ទី​អុកស៊ីដ​ង ព្រម​ទាំង​ជាតិ​រ៉ៃ និង​វីតាមីន​មួយចំនួន​តូច​ទៀត​។

វា​គឺជា​ប្រភព​នៃ​ជាតិ​សរសៃ និង​សារធាតុ Oligofructose Inulin ដែល​ជា​ជាតិ​សរសៃ​រលាយ​ដ៏​ល្អ​បំផុត​។ មើម​ប៉ិក​គួក
ផ្តល់បានជាតិ​សរសៃ ៤,៩​មី​លី​ក្រាម ឬ​ស្មើនឹង ១៣%​នៃ​ជាតិ​សរសៃ​។ សារធាតុ Inulin មាន​ចំនួន​កាឡូរី​សូន្យ​, ជា​កា
បូ​អ៊ី​ដ្រាតមាន​រសជាតិ​ផ្អែម និង​មិន​មាន​ការ​បំបែក​អ្វី​ឡើយ​ក្នុង​រាងកាយ ដូច្នេះហើយ​ទើប​មើម​ប៉េក​គួក​ជា​អាហារ
សម្រនដ៏​ផ្អែម​ល្អចំពោះ​អ្នកជំងឺ​ ទឹកនោមផ្អែម និង​អ្នក​តម​អាហារ​។

នៅក្នុង​មើម​ប៉េក​គួក​ផ្ទុក​ទៅ​ដោយ​វីតាមីន C យ៉ាងច្រើន ព្រោះ​ប៉ិក​គួក ១០០​ក្រាម​ផ្តល់​ជា​វីតាមីន C រហូតដល់ ២០,២​មី​លី​ក្រាម ឬ​ស្មើនឹង ៣៤​ភាគរយ​នៃ​តម្លៃ​ទទួល​រាល់ថ្ងៃ​។ វីតាមីន C គឺជា​អង់​ទី​អុកស៊ី​ដង់ដែ​ល​រលាយ​ក្នុង​ទឹក​សម្រាប់​ជួយ​ការពារ​រាងកាយ​ពី​ រ៉ាឌីកាល់​សេរី ដូច្នេះ​ហើយ​វា​ក៏​ផ្តល់​នូវ​ការការពារ​ពី​ជំងឺមហារីក​, ការ​រលាក និង​ការ​ក្អក និង​ផ្តាសាយ​ដែល​បង្កឡើង​ដោយ​វី​រ៉ុស​ដែរ​។

វា​ក៏​ផ្ទុក​ទៅដោយ​ចំនួន​វីតាមីន B​កំផ្លេច​មួយចំនួនតូច​ដែរ​ដូចជា Folates, Riboflavin, Pyridoxine, Pantothenic Acid និង
Thiamin​។ លើសពីនេះទៅទៀត វា​ផ្តល់​អោយ​យើង​នូវ​ជាតិ​រ៉ែ​សំខាន់ៗ​សម្រាប់​សុខភាព​មួយចំនួន​ទៀត​ផង​ដូច ​ជា ម៉ា
ញ៉េ​ស្យូម​, ទង​ដែង​, ដែក និង​ម៉ង់​ហ្គា​ណែ​ស​៕

ប្រភព www.khmer-press.com