ទឹកម្រះល្អសម្រាប់អ្នកជំងឺមហារីកក្រពេញលំពែង


យោងតាមការស្រាវជ្រាវមួយ នាពេលថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្រអាមេរិកបានបញ្ជាក់ថា ផ្លែម្រះជួយទប់ស្កាត់ និងកំ
ទេច កោសិកាមហារីកក្រពេញលំពែង ។

ពួកអ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌលមហារីក CU និងសាលាវេជ្ជសាស្ត្រ និងឱសថសាស្ត្រ Skaggs នៅ Colorado
(អាមេរិក) បានរកឃើញថា ទឹកកៀបពីផ្លែម្រះ ជួយដំណើរការបំប្លែងគ្លុយកូស , កំហិតថាមពល ផ្គត់ផ្គង់ឲ្យកោសិកា មហារីកក្រពេញលំពែង និងកំទេចវា តែមិនធ្វើឲ្យមាន ផលប៉ះពាល់ដល់ ឥទ្ធិពលនៃកោសិកាធម្មតា នោះទេ ។

មហារីកក្រពេញលំពែង ជាប្រភេទមហារីកគ្រោះថ្នាក់បំផុតមួយ ,មានអត្រាបាត់បង់ជីវិតខ្ពស់ ដោយសារមិនងាយរក
ឃើញ ។ ដោយឡែកតែនៅអាមេរិក រាល់ឆ្នាំមានប្រមាណ ៥៤.២២០ ករណីកើតជំងឺត្រូវបានរកឃើញ និង៣៨.៤៦០ ករណីបាត់បង់ជីវិត ។

ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថា ក្រោយពេលឲ្យកណ្តុរ ប្រើទឹកម្រះ លទ្ធភាពរីកចម្រើន របស់កោសិកាមហា
រីក ក្រពេញលំពែង ថយចុះបាន ៦០ ភាគរយ ។ អត្រាក៏ប្រហាក់ប្រហែល ចំពោះកោសិកាមហារីក ក្រពេញលំពែង ត្រូវបានចិញ្ចឹមផ្សាំ ក្នុងចាន Petri (ចានចិញ្ចឹមផ្សាំបាក់តេរី) ក្នុងបន្ទប់ពិសោធន៍ ។

សាស្ត្រាចារ្យ Rajesh Agarwal ,បាននិយាយថា ពួកអ្នកស្រាវជ្រាវជាច្រើន កំពុងអភិវឌ្ឍន៍ប្រភេទថ្នាំថ្មីៗ ដើម្បីរារាំងលទ្ធ
ភាព ផ្គត់ផ្គង់ថាមពលឲ្យកោសិកាមហារីក ។ តែឥឡូវយើងបានមានស្រាប់ សារជាតិចម្រុះធម្មជាតិមួយ អាចធ្វើបាន
រឿងនោះ ។

តាមការស្រាវជ្រាវផ្សេងៗ មួយចំនួន បានបង្ហាញឲ្យដឹងថា ម្រះជាប្រភេទផ្លែសម្បូរវីតាមីន និងសារជាតិរ៉ែ ដូចជា០,៩
ភាគរយ ប្រូតេអ៊ីន ០,១ ភាគរយលីពីត , ០,២ ភាគរយ កាបូអ៊ីដ្រាត និងវីតាមីនផ្សេងៗ ជាច្រើនទៀត ដូចជាកាល់ស្យូម , ប៉ូតាស្បូម , ម៉ាញ៉េស្យូម , ដែក... ។

ម្រះមានប្រសិទ្ធភាពធ្វើឲ្យថយចំនួនបរិមាណស្ករក្នុងសរីរាង្គ , អាស្រ័យហេតុនោះត្រូវបានប្រើក្នុងការព្យាបាល ជំងឺ
ទឹកនោមផ្អែម ។ ម្រះនៅមានប្រសិទ្ធភាព រំញោចការទទួលទាន , ជំនួយមុខងាររំលាយអាហារ , ជួយថ្លើម , ជួយឲ្យ
បត់ជើងតូចស្រួល។ ពុំត្រឹមតែប៉ុណ្ណឹងទេ ម្រះនៅអាចប្រើជាម៉ាសបិទមុខព្យាបាលមុនយ៉ាងល្អ, ជួយបន្ថយបរិមាណ កូឡេស្តេរ៉ូល ក្នុងសរីរាង្គ ហេតុនេះ វាជាអាហារដ៏ មានប្រសិទ្ធភាព ដើម្បីស្រ្តីបញ្ចុះទម្ងន់ ៕

ប្រភព www.cen.com.kh