ខ្ទឹម​ស អាច​សម្លាប់ ប៉ារ៉ាស៊ីត​​​ ក្នុង​ពោះវៀន


ពពួក​ប៉ារ៉ាស៊ីត អាច​កើតមាន​ច្រើនជាង​អ្វី​ដែល​មនុស្ស​ភាគច្រើន​បានដឹង​។ វា​មាន​ប្រភេទ​ខុសគ្នា​ជាច្រើន​។ មនុស្ស​ភាគច្រើន​អាច​មាន​ពពួក​ប៉ារ៉ាស៊ីត (​ព្រូ​ន តេន​ញ៉ា ...) នៅក្នុង​ពោះវៀន​ដោយ​មិន​ដឹង​ខ្លួន ជាពិសេស​នៅ​តំបន់​ដែល​ការរស់នៅ​គ្មាន​អនាម័យ​ល្អ ឬ​ការ​ទទួលទាន​អាហារ​ដែល​កខ្វក់​។ ​​
យើង​អាច​ប្រើប្រាស់​ថ្នាំ​ដើម្បី​សម្លាប់​ពពួក​ប៉ារ៉ាស៊ីត ដែល​មាន​នៅក្នុង​ពោះវៀន​យើង​បាន ប៉ុន្តែ ក្រៅពី​ថ្នាំ យើង​ក៏​មាន​អ្វី​ផ្សេង​ដែល​មិនមែន​ជា​ថ្នាំ ដើម្បី​សម្លាប់​ពួក​ប៉ារ៉ាស៊ីត​ទាំងនេះ​បាន​ផងដែរ​។ នៅពេលនេះ យើង​នឹង​និយាយ​ពី​អត្ថ​ប្រយោជន៏​របស់​ខ្ទឹម​ស​។ ខ្ទឹម​ស គឺជា​អ្នក​ប្រឆាំង​នឹង​វត្ថុ​អាក្រក់ៗ​។ វីរុស ផ្សិត បាក់តេរី ប៉ារ៉ាស៊ីត និង​ជំងឺ​មហារីក​ ទាំងអស់ ស្អប់​ខ្ទឹមស​ខ្លាំងណាស់​។ វា​ជា​ឱសថ​ដ៏​អស្ចារ្យ និង​ល្អ​បំផុត​ក្នុង​ការសម្លាប់​អ្វីៗ​ដែល​អាក្រក់​ក្នុង​រាងកាយ​។ ខ្ទឹម​ស ក៏​មាន​ឥទ្ធិពល​ខ្លាំងណាស់​សម្រាប់​ពពួកសត្វ​ជញ្ជក់​ឈាម​ដូចជា​មូស រុយ និង​ចៃ​ផងដែរ​៕

ប្រភពពីeveryday.com.kh