ក្រុងឡុងដ៍ ៖ សារជាតិហឹរដែលមាននៅក្នុងសម្លការី អាចមានអត្ថប្រយោជន៍ជួយកាត់បន្ថយនូវអត្រាវិវត្តនៃការកើតជំងឺមហារីកពោះវៀនបាន។ នេះបើតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យដឹង។ ក្រុមអ្នកស្រាវជ្រាវបានយកសារជាតិគីមីធម្មជាតិឈ្មោះកាសេស៊ីន ដែលជាជាតិហឹររបស់ម្ទេសមកវិភាគរកឃើញថា វាមានសារៈសំខាន់ជួយកាត់បន្ថយការលូតលាស់នៃដុំសាច់មិនល្អក្នុងពោះវៀន។
ក្រុមអ្នកវិទ្យាសាស្ត្របានពិសោធលើសត្វកណ្ដុរដែលមានជំងឺនេះដោយប្រើជាតិហឹររបស់ម្ទេសនេះ និងរកឃើញថាពួកវាអាចរស់បានយូរប្រមាណជា ៣០ភាគរយ។
យោងតាមអត្ថបទស្រាវជ្រាវដែលបានចុះផ្សាយតាមព្រឹត្តិបត្រ The Journal of Clinical Investigation បានផ្តល់នូវអនុសាសន៍ថា អ្នកកើតជំងឺក្លននិងមហារីកពោះវៀនទាំងឡាយ គួរតែសាកល្បងទទួលម្ហូបអាហារដែលមានសារជាតិហឹរប្រភេទកាសេស៊ីន (Capsaicin) ដែលជាជាតិហឹររបស់ម្ទេសនោះ ព្រោះវាអាចជួយកាត់បន្ថយការវិវត្តនៃជំងឺមហារីកពោះវៀន៕
ប្រភពពីkhmerangkor-news.com
ប្រភពពីkhmerangkor-news.com