ផ្លែ​ត្របែក​មាន​ប្រយោជន៍​ក្នុង​ការបង្ការ​ជំងឺមហារីក


អត្ថប្រយោជន៍​ដ៏​សំខាន់បំផុត​មួយ​របស់​ផ្លែ​ត្របែក​គឺ​វា​មាន​សមត្ថភាពក្នុង​ការទប់ស្កាត់​ការលូតលាស់ និង​រីក​រាល
ដាលរបស់​កោសិការមហារីក។ មាន​ការសិក្សា​មួយ​ចំនួន​ដែល​បាន​ធ្វើ​ក្នុង​រយៈពេល ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ទៅ​លើ​ឥទ្ធិពល
​របស់​ផ្លែ​ត្របែក​ចំពោះ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាតមហារីក​សុដន់និងមហារីកមាត់​។ប្រេង​ស្លឹក​ត្របែក​គឺជា​សារធាតុ
​ប្រឆាំងនឹង​ការលូតលាស់​ដ៏​ជោគជ័យ​អស្ចារ្យ​មួយ​ប្រភេទ ហើយ​វា​ពិតជា​មាន​ប្រសិទ្ធភាពជាង​ថ្នាំ​ទំនើបៗ​មួយចំនួន
ទៅ​ទៀត​ក្នុង​ការកាត់បន្ថយ​ការលូតលាស់​របស់​ជំងឺមហារីក​។

ផ្លែ​ត្របែក​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ Lycopene ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ​ប្រភេទ​សម្រាប់​កាត់បន្ថយ​ការ
​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។ អង់​ទី​អុកស៊ី​ដង់​ដូច​គ្នា​មួយ​នេះ​ក៏​បាន​បង្ហាញ​ថា​ទៅ​ជួយ​ទប់ស្កាត់​កោសិការ
មហារីកសុដន់​ដែរ​។​ជា​ចុងក្រោយ វីតាមីន C ពី​ធម្មជាតិ​របស់​ផ្លែ​ត្របែក ដែល​មាន​ខ្ពស់ជាង​វីតាមីន C ក្នុង​ផ្លែក្រូច​រហូត
៤​ដង​នោះ​បាន​ផ្តល់​នូវ​សា​រ​ធាតុ​អង់​ទី​អុកស៊ី​ដង់​សម្រាប់​ពង្រឹ​ង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​យ៉ាង​ខ្លាំងក្លា​។ អង់​ទី​អុកស៊ី​ដង់​គឺជា
​ភ្នាក់ងារ​ការពារ​រាងកាយ​ដ៏​សំខាន់​ក្នុង​ការទប់ស្កាត់​ការលូតលាស់​របស់​រ៉ាឌីកាល​សេរី​ក្នុង​រាងកាយដែល​វា​ជា​មូលហេតុ
​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូចជា ជំងឺមហារីក និង​ជំងឺ​បេះដូង​ជាដើម​។ ដូច្នេះហើយចូរ​បញ្ចូល​ផ្លែ​ត្របែក​ជា
​របប​អាហារ​របស់​អ្នក​ដើម្បី​អាច​ទទួលបាន​នូវ​សុខភាព​ល្អ និង​គ្មាន​ជំងឺមហារីក​។​

ប្រភព www.health.com.kh