កុមារក្អកគួរព្យាបាលដូចម្តេចខ្លះ?
ដោយសារតែមូលហេតុផ្សេងៗគ្នានៃការក្អកលើកុមារ ការព្យាបាល គឺត្រូវតែគិតពីលើមូលហេតុអោយបានជាក់លាក់។
- ការឆ្លងមេរោគលើផ្លូវដង្ហើមផ្នែកខាងលើ (ជំងឺផ្តាសាយ) ឆ្លើយតបយ៉ាងល្អ ទៅនឹងការសម្រាកអោយបានគ្រប់គ្រាន់ និងមានជាតិទឹកគ្រប់គ្រាន់។ ការស្រាវជ្រាវបានបង្ហាញថា មិនមានប្រយោជន៍អ្វី ពីការប្រើថ្នាំដែលលក់នៅលើទីផ្សារ សម្រាប់បញ្ហានៃការក្អកនោះទេ។ លើសពីនេះ ការស្រាវជ្រាវបានបង្ហាញពីផលរំខាន ទៅលើកុមារក្រោយអាយុ ៦ ខែ ដែលត្រូវបានបង្កឡើងដោយថ្នាំ។
- ប្រើម៉ាស៊ីនសំនើមអាចមានប្រយោជន៍ សម្រាប់ការហើមប្រអប់សម្លេង ដែលត្រូវបានផ្សារភ្ជាប់ទៅនឹង ជំងឺឆ្លងមេរោគ
នៅនឹងបំពង់សម្លេងនោះ។ ជួនកាល ការអោយថ្នាំប្រឆាំងនឹងការរលាក(Dexamethasone)តែម្តងនោះត្រូវបានគ្រូពេទ្យអោយប្រើ។
- ការឆ្លងមេរោគបាក់តេរី នឹងមានប្រសិទ្ធភាព ទៅនឹងការប្រើថ្នាំផ្សះ។
- ការពិបាកដកដង្ហើមត្រូវបានព្យាបាលជាមួយនឹងថ្នាំហឺតហើយប្រសិនមានវត្ថុពីខាងក្រៅចូលនោះ វាអាចតម្រូវឲ្យ
យកវាចេញដោយការប្រើម៉ាស៊ីនឆ្លុះមើលផ្លូវដង្ហើម។
- ការច្រាលអាស៊ីតក្រពះ អាចត្រូវបានព្យាបាល ដោយប្រើម្សៅទឹកដោះគោដែលមានទម្ងន់ធ្ងន់ ឬប្រើថ្នាំដែលអាស្រ័យ
លើភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងផលវិបាកនៃអាស៊ីត ដែលច្រាលមកលើបំពង់អាហារនោះ៕
ប្រភព www.thmeythmey.com