គន្លឹះ​ដើម្បី អោយ​ទារក​ឈប់​យំ​



ទារក​យំ នៅពេលដែល​គេ​ឃ្លាន សើម​ខោ​ទឹកនោម ក្តៅ ឬ​មាន​អារម្មណ៍​ថា​ត្រជាក់​។ ប្រសិន​បើ​កូន​របស់​អ្នក​យំ​ឥតឈប់ឈរ ហើយ​មាន​រយៈពេល​យូរ​នោះ ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន ដើម្បី​ជួយ​អោយ​ទារក​ឈប់​យំ​។​
1.​ ​ភាព​ស្ងៀមស្ងាត់​
​ការ​ខ្សឹប​ដាក់​ត្រចៀក​របស់​កូន​អ្នក ដោយ​ប្រើ​សំឡេង​លួងលោម អាច​ធ្វើ​អោយ​កូន​អ្នក បន្ថយ​ការ​យំ​បាន​។​

2.​ ​ការ​ធ្វើ​តាម​ទំនាញផែនដី​
​ពេលខ្លះ កូន​អ្នក​តឹង​ពោះ ដោយសារ​ខ្យល់​នៅ​ពេញ​ពោះ ដូច្នេះ អ្នក​ត្រូវ​អោប​គេ​នៅ​ខាងស្តាំ ដើម្បី​ប្រឆាំង​នឹង​ភាព​ធ្ងន់ធ្ងរ នៃ​ការរំលាយ​អាហារ​។ អ្នក​ក៏​អាចដាក់​ទារក ដោយ​ដាក់​ពោះ​របស់គេ នៅលើ​លើ​កំភួនដៃ​របស់​អ្នក ដើម្បី​បន្ថយ​ខ្យល់​ទាំង​នោះ​។​

3.​ ​ការ​បង្វិល​
​ក្នុង​ស្បូន ទារក​ធ្វើ​ចលនា​បង្វិល​បាន​។ ដូច្នោះ អ្នក​អាច​ត្រាប់​តាម​ចលនា​នោះ ដោយ​ដាក់​ទារក​នៅ​ក្នុង​រថយន្ត ហើយ​ជិះ​ជុំវិញ​
ប្លុក​ណាមួយ​។​

4.​ ​ការរញ្ជួយ​
​វា​ជា​ចលនា​រញ្ជួយ លាយ​បញ្ចូល​គ្នា ជាមួយនឹង​ការ​ឱបរឹត​អោយ​តឹង ដើម្បី​អោយ​កូន​អ្នក​គេង​លក់​។​

5.​ ​ការ​រុំ​ទារក​អោយ​ណែន​
​ការ​រុំ​ទារក​អោយ​ណែន ដោយ​ភួយ ឬ​ក្រណាត់ ធ្វើអោយ​ទារ​កមាន​អារម្មណ៍​កក់ក្តៅ ដូច​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។​

6.​ ​ការដាក់​ក្បាលដោះ​ជ័រ​
​ការដាក់​ក្បាលដោះ​ជ័រ អោយ​ទារក​ជញ្ជក់ អាច​ជួយ​អោយ​គេ​គេង​លក់ ហើយ​នៅ​ពេល​អ្នក​ដាក់​ទារក​នៅ​លើ​គ្រែ វា​អាច​ជួយ​ការពារ នឹង​ជំងឺ​ស្លាប់​របស់​ទារ​កមួយ​រំពេច (SIDS) ។​

7.​ ​ការ​ម៉ាស្សា​តិចៗ​
​អ្នក​អាច​ធ្វើការ​ម៉ាស្សា​តិចៗ នៅ​លើ​ជើង ដៃ ខ្នង ឬ​ពោះ​ជាដើម​។​

8.​ ​ការ​ទះ​ខ្នង​តិចៗ​
​ពេល​ទារក​លេប​ខ្យល់​ចូល​ច្រើនពេក នៅពេលដែល​គេ​បៅ​ដោះ ឬ​ដប​ទឹកដោះគោ អ្នក​ត្រូវ​ដាក់​ក្បាល​របស់​ទារក នៅ​លើ​ស្មា​របស់​អ្នក ហើយ​ទះ​ខ្នង​តិចៗ ដើម្បី​ជួយ​ក្នុង​ដំណើរការ​រំលាយ​អាហារ​ផងដែរ​។​

9.​ ​ជួប​ជាមួយ​គ្រូពេទ្យ​កុមារ​
​ប្រសិនបើ​ទារក​យំ​ខ្លាំងពេក មិន​ព្រម​បាត់​នោះ អ្នក​ត្រូវ​ស្វែងរក​ដំបូន្មាន និង​ការពិនិត្យ​រក​បញ្ហា​សុខភាព ជាមួយ​គ្រូពេទ្យ​កុមារ​៕

ប្រភពពី www.health.com.kh​