វិធីផ្តាច់ទឹកដោះ បានដោយងាយៗ
ជាធម្មតា កូនក្មេងនៅក្រោយអាយុ ៨ ខែ គួរតែផ្តាច់ទឹកដោះម្តាយហើយ ព្រោះនៅពេលនេះ ទឹកដោះម្តាយ មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់កូនទេ។ ដូច្នេះ តើគួរធ្វើដូចម្តេច ទើបអាចឲ្យកូនងាយស្រួលផ្តាច់នោះ?
1. អ្នកអាចបន្តោយតាមពេលវេលាបាន មានន័យថា នៅមុនពេលផ្តាច់មួយខែ អ្នកអាចយកបបរ ឬទឹកដោះគោម្សៅ មកជំនួសទឹកដោះអ្នកបាន ព្រោះនៅពេលដែលគេឆ្អែត គេនឹងមិនរកទឹកដោះម្តាយទៀតទេ។
2. អ្នកអាចឲ្យគេបរិភោគចំណីផ្សេងៗ ដែលមានសារធាតុចិញ្ចឹមច្រើន ឲ្យកូនបរិភោគ ដើម្បីឲ្យរាងកាយគេ ឆាប់លូតលាស់បានល្អ។
3. អ្នកត្រូវតែធ្វើជាគំរូល្អដល់កូន មានន័យថា នៅពេលដែលញ៉ាំបាយ អ្នកត្រូវតែញ៉ាំគ្រប់មុខ មិនត្រូវនិយាយថា មិនញ៉ាំនេះ ឬមិនញ៉ាំនោះទេ ព្រោះកូនអ្នក នឹងធ្វើតាមតម្រាប់អ្នករើសម្ហូបដែរ។
ដូចនេះ អ្នកអាចសាកល្បងតាម វិធីទាំងនេះបាន ថាមិនត្រូវ អ្នកនឹងអាចផ្តាច់ទឹកដោះកូនបានជោគជ័យ៕
ប្រភព www.health.com.kh