សិក្សា​ចាប់​ពី​២​ភាសា​ក្រោយ​វ័យ​១០​ឆ្នាំ ជួយ​ខួរ​ក្បាល​អភិវឌ្ឍ​ល្អ


ក្រុង​ម៉ៃ​អាមី: ការ​ស្រាវជ្រាវ​មិន​ចេះ​តិច​បាន​បង្ហាញ​ថា ការ​សិក្សា​ភាសា​ទី​២​ អាច​ជួយ​បង្កើន​សមត្ថភាព​ខួរ​ក្បាល​ ប៉ុន្ដែ​ការ​សិក្សា​ថ្មី​មួយ​ កាល​ពី​ចន្ទ បែរ​បក​ស្រាយ​ថា ប្រសិទ្ធភាព​នេះ​អាច​​កើត​ឡើង​ចំពោះ​អ្នក​​ចាប់​ផ្ដើម​រៀន​ភាសា​នៅ​វ័យ​ពាក់​កណ្ដាល​កុមារ​ភាព។
ការ​សិក្សា​ក្នុង​ប្រតិបត្ដិ​ PNAS​ ​​បង្ហាញ​ថា អ្នក​​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស​ចន្លោះ​អាយុ​ ១០ ​ឆ្នាំ និង​បាន​រៀន​ជោក​ជាំ​ នោះ​មាន​ន័យ​ថា​ ពួកគេ​បាន​ឮ និង​ប្រើ​ភាសា​អង់គ្លេស​ស្ទាត់​​ជំនាញ​ក្នុង​ជីវភាព​ប្រចាំ​ ដែល​ជា​​សញ្ញា​អភិវឌ្ឍ​នៃ​រចនា​សម្ព័ន្ធ​ សារធាតុ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ក្នុង​ខួរ​ក្បាល​​ច្រើន​ជាង​អ្នក​ដែល​កើត​ប៉ិច​មក​និយាយ​អង់គ្លេស​ភ្លែត​ និង​មិន​រៀន​ភាសា​ទី២។
លទ្ធផល​ទាំង​នេះ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​ច្រើន​លើក​ច្រើន​សា​ពី​ការ​សិក្សា​កន្លង​​មក​ដែល​រក​ឃើញ​ថា ការ​រីក​ចម្រើន​ខួរ​ក្បាល​ទាំង​នេះចំពោះ​អ្នក​ដែល​បាន​​សិក្សា​​ភាសា​ទី​ ២​ នៅ​វ័យ​រៀន​​ថ្នាក់​បឋម​។
ការ​សិក្សា​ដែល​ដឹក​នាំ​ដោយ គ្រីស្ដូស ផ្លែតយស៊ីកាស មក​ពី​សាកល​វិទ្យាល័យ​ឃេន​ស្គូល​ផ្នែក​ចិត្ដ​វិទ្យា ​​បង្ហាញ​ថា រាល់​ការ​​រៀន​បន្ថែម​លើស​​ពី​ ១​ ភាសា​ បង្កើន​សមត្ថភាព​យល់​ដឹង​ដែល​មាន​ប្រយោជន៍​ចំពោះ​រចនា​សម្ព័ន្ធ​ខួរ​ក្បាល​ពាក់​ព័ន្ធ​នឹង​​ភាសា​ដ៏ជាក់​លាក់។
ដូច្នេះ​ សមត្ថ​ភាព​រៀន​នៅ​វ័យ​នេះ​អាច​ជួយ​ការពារ​ពួក​គេ​ប្រឆាំង​នឹង​ភ្លេច​ភ្លាំង​នៅ​វ័យ​ចាស់​។
ដោយ​ការ​សិក្សា​កន្លង​មក​ផ្ដោត​សំខាន់​ទៅ​លើ​អ្នក​​រៀន​​ពី​ ២ ​ភាសា​តាំង​ពី​ទារក​ភាព​ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ត្រូវ​ស្រាវជ្រាវ​បន្ថែម​ទៀត​​ដើម្បី​ឲ្យ​​ធានា​​ថា តើ​​ពេល​ណា​​ខួរ​ក្បាល​វិជ្ជមាន​​ផ្ដើម​ដំណើរ​ការ​ល្អ?​

ប្រភពពីpostkhmer.com