តើ​អ្នក​គួរតែ​ធ្វើ​ដូចម្តេច ទើប​កូន មិនចេះ​កុហក​?


1.​ ​អ្នក​ត្រូវ​តែ​ធ្វើជា​គម្រូ​ល្អ​ដល់​កូន ដោយ​មិន​ត្រូវ​និយាយ​កុហក នៅ​ចំពោះមុខ​កូន​នោះ​ទេ​។​
2.​ ​អ្នក​អាច​ឱ្យ​កូន​សាកល្បង ពី​រសជាតិ​នៃ​ការ​ត្រូវគេ​កុហក នោះ​គេ​នឹង​មិន​និយាយ​កុហក​ឡើយ​។​
3.​ ​អ្នក​អាច​ដាក់ទោស​គេ​បន្តិច នៅពេល​ដែល​កូន​និយាយ​កុហក តែ​មិន​ត្រូវ​ដាក់ទោស​ធ្ងន់ធ្ងរ​ពេក​ទេ​។​
4.​ ​អ្នក​ត្រូវ​តែ​នៅក្បែរ និង​ស្វែងយល់​ពី​កូន​ឱ្យ​បាន​ច្រើន ព្រោះ​ជួនកាល គេ​ព្រោះតែ​មិន​ចង់ឱ្យ​អ្នក​ខឹង ទើប​គេ​និយាយ​កុហក​។​
5.​ ​អ្នក​ត្រូវ​តែងតែ​រំលឹក​កូន​ថា ការនិយាយ​កុហក គឺជា​អំពើ​ដែល​មិនល្អ​ទេ មានរឿង​អ្វី គួរតែ​និយាយ​ការពិត​៕
ប្រភពពីhealth.com.kh