ការអាន​សៀវភៅ​រឿង​និទាន ឱ្យ​កូន​ស្តាប់ ពិតជា​អាច​បង្កើន ការចងចាំ​របស់​កូន​ឬ​?

វា​ជា​ការពិត​ណាស់ វា​នឹង​ធ្វើឱ្យ​កូន​អ្នក មាន​ខួរក្បាល​ដ៏​ពូកែ និង​ចង​ចាំ​បាន​ល្អ​មួយ​។ ដូចនេះ គួរតែ​អាន​ដូច​ម្តេចទៅ​?
1.​ ​អ្នក​ត្រូវ​តែ​ជ្រើសរើស សៀវភៅ​រឿងនិទាន ដែល​មាន​រូបភាព​ច្រើន ហើយ​មាន​អក្សរ​តិច មក​អាន​ឱ្យ​កូន​ស្តាប់ មុនពេល​ដែល​គេ​ចូល​គេង​។​
2.​ ​នៅពេល​ដែល​អ្នក អាន​ឱ្យ​កូន​ស្តាប់ អ្នក​អាច​ដាក់​សៀវភៅ​ជិត​ខ្លួន​កូន បន្ទាប់មក អាន​បណ្តើរ យក​ដៃ​របស់​គេ ចង្អុល​រូបភាព​បណ្តើរ ដើម្បីឱ្យ​គេ យកចិត្តទុកដាក់​ស្តាប់​។​
3.​ ​សម្លេង នៃ​ការអាន​ត្រូវតែ​តិចៗ លុះ​ដល់​កូន​គេង​លក់​៕
ប្រភពពីhealth.com.kh