តើកូនរបស់អ្នកខ្ជិល មិនព្រមទៅរៀនមែនទេ? តើនៅពេលដែលគេជួបការលំបាកក្នុងការសិក្សា គេអាចបោះបង់ចោលទេ?
ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក ពីវិធីដែលធ្វើឱ្យកូនអ្នក មានចិត្តអំណត់ ទោះបីជាជួបឧបសគ្គអ្វីក៏ដោយ។
1. អ្នកមិនត្រូវបង្ខំកូនឱ្យរៀនអ្វី ដែលគេមិនចូលចិត្តនោះទេ អ្នកត្រូវផ្តល់សិទ្ធឱ្យគេជ្រើសរើស។
2. នៅពេលដែលគេសរសេរអក្សរខុស អ្នកមិនត្រូវលុបចោលភ្លាមទេ អ្នកត្រូវឱ្យកូនដឹងពីកំហុសរបស់ខ្លួន ហើយទើបធ្វើការកែប្រែ ដោយមានចិត្តអំណត់ ហើយសរសេររហូតដល់ស្អាតទើបបាន។
3. មិនត្រូវនៅពេលដែលគេធ្វើខុសតែបន្តិច ហើយស្តីបន្ទោសឱ្យកូននោះទេ ព្រោះគេអាចនឹងមានជំងឺភ័យខ្លាច ហើយប៉ះពាល់ដល់ការសិក្សារបស់គេណាស់ ធ្វើឱ្យគេមិនចង់រៀនតទៅទៀត។
4. មិនត្រូវយកពាក្យបញ្ឈឺ មកប្រើដាក់កូននោះទេ ព្រោះយូរៗទៅ គេនឹងគិតថា ខ្លួនឯងអន់។
5. មិនត្រូវឱ្យកូនរៀនមុខវិជ្ជាច្រើននោះទេ ព្រោះកូននឹងគ្មានពេលរំលឹកមេរៀនឡើងវិញ។
6. ចុងក្រោយ មិនត្រូវយកការសិក្សារបស់កូន ទៅប្រៀបធៀបជាមួយអ្នកដទៃទេ៕
ប្រភពពីeveryday.com.kh