ស្មៅរំលត់ភ្លើង ព្យាបាលផ្កាសាយ គ្រុន រលាកទងសួត ឈឺបំពង់ក រលាកសួតស្រាល គ្រុនពោះវៀន រាកអាចម៏ រាកមូល រលាកដោះ រលាកពងស្វាស​ របួស បូស តាអក ពស់ចឹក រលាកសរសៃ ប្រសាទស្បែក ឈឺភ្នែកក្រហម ឈាមច្រមុះ ក្អកធ្លាក់ឈាម ឈឺទ្រូង ដុះសាច់បំពង់ក រលាកផ្លូវភេទ


លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅមានកំពស់ពី ៣០ទៅ៥០cm ពណ៌បៃតងចាស់។ 
ស្លឹកៈ
 ដើមនៅតូចស្លឹកដូចស្លឹកត្រចៀកក្រាញ់។ ដើមចាស់ចាស់ស្លឹកជាប់ដើម ដូចស្លឹកត្រកួន តែគ្មានទង
ផ្កាៈ
 មានទងវែង ពណ៌ស្វាយមានគ្រាប់តូចៗល្អិត។ 
កន្លែងដាំដុះ :
 ដុះខ្លួនឯងតាមចិញ្ចើមផ្លូវ វាលស្រែ ខ្បង់រាប។ 
ផ្នែកប្រើប្រាស់ៈ
 រុក្ខជាតិទាំងមូល។
រសជាតិៈ​ ល្វិងតិច ត្រជាក់ល្មម។
សារធាតុគីមីៈ Stearin , Glycosid, Alcaloid។ 
ការព្យាបាលៈ
 ផ្កាសាយ គ្រុន រលាកទងសួត ឈឺបំពង់ក រលាកសួតស្រាល គ្រុនពោះវៀនរាកអាចម៏ រាកមូល
រលាកដោះ រលាកពងស្វាស​ របួស បូស តាអក ពស់ចឹក រលាកសរសៃប្រសាទស្បែក ឈឺភ្នែកក្រហម ឈាមច្រមុះ ក្អកធ្លាក់ឈាម ឈឺទ្រូង ដុះសាច់បំពង់ក រលាកផ្លូវភេទ។
កំរិតនិងរបៀបប្រើៈ ពី១៥ទៅ៣០ក្រាម ក្នុង១ថ្ងៃដាំទឹកផឹក។ ព្យាបាលកញ្រ្ជិល យកស្លឹកដាំទឹកងូត។ ដើមស្រស់
បុកលាយទឹកផឹក កាកបំពោកកន្លែងពស់ចិក ឬបូស។ បុកស្លឹកស្រស់យកទឹកបន្តក់ចូលត្រចៀកព្យាបាលអំបៅអំ
បែក។ ហាមប្រើអ្នកមានផ្ទៃពោះ៕

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)