យីថូឬយិតថោផ្កាលឿងព្យាបាលជំងឺស្ពឹក ស្រពន់ ឈឺចុកចាប់ពេលមានរដូវ រលាកឆ្អឹងច្រមុះ


លក្ខណះរុក្ខជាតិៈ ជាព្រឹក្សតូច ឬចុល្លព្រឹក្សបៃតងជានិច្ច មានជ័រពុល ពណ៌ដូចទឹកដោះគោ។ ស្លឹកដុះតំរៀបជា
រង្វង់ឡើង រាងតូចវែង ចង្អូរកណ្តាលទងតូច។ កញ្ចុំផ្កាជាផ្កាខ្នែងនៅខាងចុងផ្កាពណ៌លឿង។ ផ្លែរាងដូចស៊ុត។
គ្រាប់៤ៗ ឬតិចជាង។ 
កន្លែងដាំដុះ :
 ដាំលំអ គ្រប់ទីកន្លែង។ 
ផ្នែកប្រើប្រាស់ៈ
 ឬស ផ្កា។ 
ការព្យាបាលៈ
 ជម្ងឺស្ពឹក ស្រពន់ និងឈឺចុកចាប់ពេលមានរដូវ គេប្រើបាញ់បញ្ចូលច្រមុះករណីរលាកឆ្អឹងច្រមុះ
Sinusitis។
កំរិតនិងរបៀបប្រើៈ ឬសដាំទឹកផឹក ក្នុងកំរិត ១០០ ទៅ ២០០មល ក្នុងមួយថ្ងៃព្យាបាលការឈឺចាប់ពេលមាន
រដូវ។ ផ្កាស្ងួតជាម្សៅបាញ់ចូលច្រមុះ ព្យាបាលរោគរលាកឆ្អឹងច្រមុះ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦